កាលពីថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2020 មុននេះក្រុមហ៊ុនភេសជ្ជៈ តែបៃតង ថេនសៃយូឈិ បានដឹកនាំបុគ្គលិកជាលក្ខណៈទ្រង់ទ្រាយធំមួយទៅធ្វើមនុស្សធម៌នៅក្នុងសាលាបឋមសិក្សាមួយកន្លែងនៅឯខេត្តសៀមរាប។ សកម្មភាពមនុស្សធម៌នេះដែរត្រូវបានគេកត់សម្គាល់ថាគួរឱ្យកោតសរសើរខ្លាំងមែនទែនខណៈ ក្រៅពីជួយឧបត្ថមសម្ភារៈសិក្សាដល់ក្មេងៗ ក៏មានការដាំបណ្ដុះកូនឈើដែលមានអត្ថន័យជួយបង្កើន និងថែរក្សាធម្មជាតិមិនឱ្យផុតពូជដើម្បីផ្ដល់ជាម្លប់ត្រជាក់ដល់សិស្សានុសិស្សដែលរៀននៅទីនោះ ហើយក្រុមហ៊ុនក៏បានរៀបចំនូវការប្រគល់ជូនកង់ដើម្បីដោះស្រាយមធ្យោបាយធ្វើដំណើរដល់ក្មេងៗដែលមានភាពទីទ័លខ្លាំងផងដែរ។

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រុមហ៊ុនបានសរសេរថា « ក្រុមហ៊ុនតែបៃតងថេនសៃយូឈិ បានចូលរួមឧបត្ថម្ភសម្រាប់រៀបចំកម្មវិធី ចែកសម្ភារៈសិក្សានៅសាលាបឋមសិក្សា ត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដែលរៀបចំដោយ ក្រុមរួមគ្នាដើម្បីការងារសង្គម នាថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ២០២០ នេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកក្រុមការងាររៀបចំកម្មវិធីសរុបប្រមាណជា 70នាក់។នៅក្នុងកម្មវិធីនោះផងដែរមានការផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សចំនួន 155នាក់ដោយក្នុងម្នាក់ទទួលបាន សម្ភារៈសិក្សាមួយឈុត តែបៃតងថេនសៃយូឈិម្នាក់មួយដប ហើយក្នុងនោះផងដែរយើងក៏មានការផ្តល់ជូនកង់ចំនួន 10គ្រឿងដល់សិស្សកំពុងជួបការលំបាក ហើយក្រោយពេលបញ្ចប់កម្មវិធី គណៈអធិបតីនិងអ្នកចូលរួមបានចូលរួមដាំកូនឈើទុកជាអនុស្សាវរីយ៍ផងដែរ។
#តែបៃតងថេនសៃយូឈិចូលរួមគ្រប់សកម្មភាពសង្គម។» ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាសកម្មភាពមនុស្សធម៌លើកទីមួយដែលក្រុមហ៊ុនបានរៀបចំឡើងនោះទេ ពោលគឺជារឿយៗក្រុមហ៊ុនតែងតែដឹកនាំនូវបុគ្គលិកក្រោមឱវាទរបស់ខ្លួនជ្រៀតចូលក្នុងសកម្មភាពមនុស្សធម៌មិនដែលដាច់នោះផងនាពេលកន្លងមក។ ដែលនេះគឺជាគម្រូមួយដ៏ល្អដែលក្រុមហ៊ុននបានរៀបចំឡើងដើម្បីឱ្យបុគ្គលិកបានចូលរួមទាំងអស់គ្នា ក្នុងការរួមចំណែកធ្វើរឿងល្អៗនៅក្នុងសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here