មួយរយៈចុងក្រោយនេះ ជុំវិញរឿង ក្រមុំភាគឥសាន្ត យ៉ង ស្រីនីត ឃើញថាផ្ទុះកក្រើកការតាមដាននៅលើបណ្តាញសង្គមយ៉ាងខ្លាំង។បើកទូរស័ព្ទពេលណាឃើញថាចង់ផ្ទុះអាក្រង់ទូរស័ព្ទ។យ៉ាងណាកុមារី មានជីវភាពកម្សត់ក្រីក្រ យ៉ង ស្រីនីត មានការអាណិតអាសូរពីសប្បុរសជនច្រើនរហូតខ្លះចេញមុខទំនុកបម្រុងអោយត្រដែត។មើលទៅលើបណ្តាញសង្គមរបស់ផលិតករល្បីឈ្មោះគួច ខេវិនបានបង្ហោះសារឿងក្មួយស្រីរូបនេះដោយបានអាចហើយស្វាងចែសតែម្តង។
លោកគួច ខេវិន បានសរសេរ បង្ហោះថា«គ្រាដែលបានឃើញនូវទិដ្ឋភាពតាមរយៈនៃប្រព័ន្ធទំនាក់ទំនងសង្គម facbook/ YouTube ស្តីពីសកម្មភាព យិតយោងប្រតោងប្រទាញ ជ្រោងពីមុខ រុញពីក្រោយ ឲ្យពីក្រោម ថែមពីលើ ទាំងលុយកាក់ ថវិកា និងផ្តល់នូវក្តីសង្ឃឹមទុកជាមុនពីមនុស្សម្នាជាច្រើនទាំងខ្ពស់ ទាំងទាប ទាំងអ្នកដើររាប ទាំងអ្នកដើររលាក់ ទាំងអ្នកលក់ចេញអ្នក ទិញចូល ទាំងអ្នក មានចំណូល អ្នកមានចំណេញ ចំពោះ ក្មួយស្រី យ៉ង់ ស្រីនីត ដែលជាកុមារីមានក្តីប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកសិល្បៈ តទៅថ្ងៃអនាគតនោះ ខ្ញុំពិតជាកោតសរសើរអស់ពីចិត្ត ដោយសារតែខ្មែចេះស្រឡាញ់ខ្មែរ ។ ប៉ុន្តែអ្វីដែលខ្ញុំមមៃហើយបារម្ភគឺនៅត្រង់ថា”ការជួយមិនចំគោលដៅ” ដែលយ៉ង ស្រីនីត នាងប៉ងប្រាថ្នា ឬក៏អាចថាជួយ មិនឲ្យដល់គោលដៅដែលនាងប៉ង ប្រាថ្នា ព្រោះអាចថាជាការជួយ ដើម្បីឆក់យក ប្រយោជន៍សម្រាប់ខ្លួនឯង ទៅវិញ ដូចពាក្យចាស់លោកពោលថា”បើកក្តោងឲ្យចំពេលធ្លាក់ខ្យល់” ឬក៏”វិចអន្សមទាន់មានស្លឺកចេក” ។ ពីសិស្សថ្នាក់ទី៥ទៅកាន់តួនាទីជាគ្រូបង្រៀនយ៉ាងហោចណាស់ក៏ចំ ណាយពេលវេលា១០ឆ្នាំ ដែរ តែបើឲ្យក្លាយ ជាអ្នកសិល្បៈលំដាប់ស្រុកយើង គឺស្អែកក៏អាចទៅរួចដែរ ប៉ុន្តែអាជីព សិល្បៈគឺពិបាកជូននាងឲ្យបានទៅដល់តួនាទីជាគ្រូបង្រៀននោះណាស់ ។ ខ្ញុំនិយាយលេងៗនេះ មិន មែនមានទុទិដ្ឋិនិយមអ្វីឡើយ ប៉ុន្តែក្នុងបំ ណងល្អដើម្បីពិចារណាក្នុងការ”ជួយ!” ។ ទាស់ខុសឆ្គងដោយប្រការណាដោយអចេត នា មេត្តាអធ្យាស្រ័យបាទ!!!»៕
យ៉ង ស្រីនីត មានបងប្អូន៦នាក់ ស្រី៥ ប្រុស១ នាងជាកូនច្បងគេ។ឪពុកធ្វើការសំណង់ ម្តាយធ្វើចេកឆាបលក់។ស្រីនីតទទួលបានការទាក់ទាញខ្លាំងលើបណ្តាញសង្គមលើផ្នែកសម្រស់ផ្ទៃុមុខគឺស្អាតផូរផង់បែបធម្មជាតិខ្មៅស្រស់។នាងមានជីវភាពលំបាកហើយត្រូវបានគេចាប់ចិត្តយកមកភ្នំពេញបានឧកញ៉ា មហាជនខ្លះជួយផ្តល់ថវិកាសម្ភារៈផ្សេងៗដល់នាងនិងឪពុកម្តាយ។ស្រីនីតបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ភីអិនអិន ថតសំអាងការ ថតរឿង។ចុងក្រោយឭថាពាក់មីនិងសម្រេចយកមករស់នៅជាមួយដោយទុកដូចកូនចិញ្ចឹមផ្តល់ការសិក្សាជូនដើម្បីសម្រួលការលំបាក។

LEAVE A REPLY

Please enter your comment!
Please enter your name here