តារាចម្រៀង គង់ ច័ន្ទរដ្ឋា និងគូស្នេហ៍ដែលត្រូវបានគេស្គាល់ថាជាមន្ត្រីប៉ូលីសចរាចរណ៍មួយរូប កាន់តែពង្រឹងចំណងស្នេហ៍យ៉ាងរឹងមាំបើទោះជាពួកគេមិនទាន់គិតគូរដឹកដៃគ្នាចូលរោងការនៅពេលណាយ៉ាងណាក្ដី។

ប្រមាណជាង១០ឆ្នាំមកហើយដែលតារាចម្រៀងនិងតារាសម្ដែង គង់ ច័ន្ទរដ្ឋា បានឈរជើងនៅក្នុងពិភពសិល្បៈ។ រយៈពេលជាង៣ឆ្នាំចុងក្រោយមកនេះកញ្ញានិងគូរស្នេហ៍គឺលោក ស៊ិន សុភា ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងកូនភ្លោះ និងមានងារជាមន្ត្រីប៉ូលីសចរាចរណ៍ផងនោះបានបង្ហាញភាពស្និតស្នាលនិងផ្អែមល្ហែមយ៉ាងខ្លាំងបន្ទាប់ពីពួកគេបានក្លាយជាគូស្នេហ៍នឹងគ្នាដោយបើកចំហរ។ មកទល់ពេលនេះកញ្ញានិងគូរស្នេហ៍កាន់តែបើកបង្ហាញជាសាធារណៈឱ្យមហាជនបានឃើញនូវភាពល្អូកល្អឺនដូចប្ដីប្រពន្ធ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បើកបង្ហាញឱ្យដឹងពីគម្រោងរៀបមង្គលការនៅពេលណានោះឡើយ។

កញ្ញាបានអះអាងថារវាង នាងនិងគូស្នេហ៍នឹងនៅតែមានពិធីមួយជាផ្លូវការ ប៉ុន្តែមិនមែនពេលនេះនោះទេ អាចថាអូសបន្លាយរយៈពេលបួនទៅប្រាំឆ្នាំទៀតក៏មិនទាន់ហួសពេលនោះដែរ។ ហេតុផលដែលនាងបន្តការពន្យាពេលនេះ គឺមិនមែនដោយសារតែអ្នកទាំងពីរពុំទាន់យល់ចិត្តថ្លើមគ្នានោះឡើយ ដោយសារអ្នកទាំងពីរចង់ទុកពេលស្វែងរកថវិការនិងស្វែងរកឱកាសនៅក្នុងជីវិតរៀងៗខ្លួនឱ្យមានភាពរឹងមាំជាមុននិងមិនចង់រៀបការនៅក្នុងជីវភាពមួយដែលមិនទាន់ល្អប្រសើរនោះឡើយ។ ម្យ៉ាងនាងទុកពេលឱ្យគូរស្នេហ៍របស់នាងខិតខំបំពេញការងារឱ្យបានល្អដើម្បីទទួលបានតំណែងមួយច្បាស់លាស់ហើយប្រឹងប្រែងទៅមុខបន្តិចទៀតក៏មិនទាន់ហួសពេលដែរទោះបីជាអ្នកទាំងពីរមានវ័យក្បែរសាមសិបឆ្នាំយ៉ាងណាក្ដី។

គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលចុងក្រោយនេះកញ្ញា គង់ ច័ន្ទរដ្ឋា កំពុងតែទទួលបានជោគជ័យ និងមានទីផ្សារនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំងក្នុងវិស័យចម្រៀងទាំងក្នុងនិងក្រៅប្រទេស។ រីឯគូរស្នេហ៍របស់នាងបើទោះជាឃ្លាតឆ្ងាយពីរង្វង់សិល្បៈដោយសារកាតព្វកិច្ចជាមន្ត្ត្រីប៉ូលីសចរាចរណ៍យ៉ាងណាក្ដី ក៏គេសង្កេតឃើញលោក ស៊ិន សុភា នៅតែមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here