សុគន្ធ និសា និង មាស សុខសោភា បានក្លាយជាមិត្តភ្តិតស៊ូសិល្បៈជាមួយគ្នាយូរឆ្នាំ ម្នាក់ៗបានទទួលភាពជោគជ័យប្រដេញគ្នា ល្បីទាំងជីវិតសិល្បៈ ឯស្នេហាក៏ឆ្លងដល់ត្រើយសុភមង្គលដូចៗគ្នា។ យ៉ាងណានៅមានរឿងមួយដែលធ្វើអោយ សុគន្ធ និសា នៅមានភាពមិនទាន់ស្រឡះចិត្តក្រោយបំណងនាងមិនទាន់សម្រេចជាមួយ មាស សុខសោភា ប្រសិនបានវិញនឹងរួមដៃគ្នាធ្វើអោយកក្រើក។

សុគន្ធ និសា បានឲ្យដឹងថាបើសិនជា មាស សុខសោភា ចូលហង្សមាស គឺជារឿងល្អមួយចំពោះនាង ព្រោះជាមិត្តភ័ក្រ្តរាប់សិបឆ្នាំមកហើយ អីចឹងបើច្រៀងជាមួយគ្នាទៀតកាន់តែប្រសើរ។ នាងថា គ្មានបញ្ហាសម្រាប់នាងទេ ព្រោះស្គាល់គ្នាយូរហើយ អីចឹងបើធ្វើការជាមួយគ្នាក៏កាន់តែល្អដែរ តែនាងមិនដែលដឹងរឿង មាសសុខ សោភា ចង់ចូលហង្សមាសទេ ទោះជាមានការអះអាងបែបនេះពីសុគន្ធ និសា  ក្ដី ប៉ុន្ដែពេលនេះអ្វីៗបានប្រែប្រួលទៅហើយ ព្រោះតែមាស សុខសោភា បានបរាជ័យសាជាថ្មីម្ដងទៀត ក្នុងការចរចាជាមួយហង្សមាស ហើយមហាជនស្ទើរតែមិនគួរឲ្យជឿនោះ គឺនាងបានទៅចូលផលិតកម្មថ្មីមួយ ដែលគ្មានបទពិសោធន៍ទាល់តែសោះក្នុងការផលិតបទចម្រៀងពីមុននោះ គឺ Ream មានថៅកែស្រីឈ្មោះស្រីអូន ជាអ្នកលក់ផលិតផលតាមអនឡាញ។

ដំណឹង មាស សុខសោភា ចូលហង្សមាសត្រូវបានបំបែក ក្រោយពេលនាងសម្រេចចិត្តទៅកាន់ទីតាំងថ្មីមួយដែលមិនមែនជាផលិតកម្មហង្សមាស។ នាងចូលផលិតកម្មរាម ដោយសារតែមានការដាក់លក្ខខណ្ឌត្រូវចិត្តនាងយ៉ាងខ្លាំងដែល មិនដាក់សម្ពាធលើនាងហើយអាចធ្វើអោយនាងមានសិទ្ធសម្រេចទិសដៅអ្វីៗដែលខ្លួនចង់ធ្វើគ្មានអ្នកត្រួតត្រា។

LEAVE A REPLY

Please enter your comment!
Please enter your name here