អតីតតារាចម្រៀងផលិតកម្មRock ម៉ូលីកា និងស្វាមីលោកហុង ម៉ានុណ ដែលជាម្ចាស់ហាងNk Molika Trending Co.Ltd បាននាំយកអំណោយទៅចែកជូនពលរដ្ឋមួយចំនួននៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២០។អំណោយដែលម៉ូលីកា នាំយកទៅជូនគ្រួសារដែលកំពុងតែខ្វះខាតខ្លាំងនោះមានដូចជាអង្ករ ,មី ,ទឹកក្រូច,ទឹកត្រី ,ទឹកស៊ីអ៊ីវ,ត្រីខ ,ប៊ីចេង,ស្កស ,ម្សៅស៊ុប,ទឹកសុទ្ធ និងថវិការសរុបចំនួន៧០០ដុល្លា។
ម៉ូលីកា បានថ្លែងសារថា”នាងខ្ញុំ និងស្វាមីព្រមទាំងប្អូនៗ និងក្មួយៗខ្ញុំយកថវិការ និងអំណោយ បន្ដិចបន្តួច ព្រមទាំងថវិការ៥០០ដុល្លា ជូនដល់អ៊ុំប្រុសដែលបានស្លាប់ពាក់កណ្ដាលខ្លួន ហើយជំងឺចេះតែឈឺទៅ ខ្ញុំបានឮដំណឹងនេះក៏មកភ្លាមតែម្ដងដោយសារតែគាត់ធ្ងន់ធ្ងរហើយហៅព្រះសង្ឃមកសូត្រធ័មបណ្ដើរៗហើយ។ខ្ញុំនិងប្ដីក៏ធ្លាប់លំបាកដែរ ខ្ញុំជាកូនកំព្រា ចឹងហើយ ខ្ញុំចង់ធ្វើបុណ្យឲ្យបានច្រើន ដើម្បីកុំឲ្យកំព្រាដូចជាតិនេះ ធ្វើបុណ្យទាន់ខែភ្លឺទោះគាត់មិនមែនជាសាច់ញាត្តិរបស់ខ្ញុំក៏ដោយ។អរគុណសប្បុរសជននិងតំណាងចែកចាយចែកា ទាំងអស់ដែលបានចូលរួមថវិការជួយដល់ពួកគាត់”។
លោកតុប ទូច មេឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាមបានថ្លែងសារអរគុណដល់ម៉ូលីកា និងស្វាមីជាម្ចាស់Molika Online Shop ដែលបាននាំយកអំណោយមកចែកជូនគ្រួសារក្រីក្រ និងអ្នកជំងឺធ្ងន់នៅទីតាំងខាងលើនេះ។
ប៉ុន្ដែរអ្វីដែលគូរឲ្យសោកស្ដាយក្រោយចែកអំណោយដល់ពលរដ្ឋក្រីក្រនិងផ្ដល់ថវិការឲ្យក្មេងៗមួយចំនួននៅទីនោះហើយម៉ូលីកា និងស្វាមីកំពុងជិះរថយន្ដយឺតៗស្រាប់តែត្រូវក្មេងប្រុសម្នាក់បើកម៉ូតូយ៉ាងលឿនមកបុកពីក្រោយរថយន្ដទំនើបរបស់នាងម៉ាកFord 2020 តម្លៃជាង១២ម៉ឺនដុល្លាដែលទើបទិញមិនទាន់បាន១សប្ដាហ៏ផង ធ្វើឲ្យស្វាមីនាងបង្ហាញទឹកមុខស្រង៉ូតស្រង៉ាត់ជាខ្លាំង។ប៉ុន្ដែរទោះជាត្រូវយកឡានទៅជួសជុលអស់ប្រាក់ច្រើនក្ដី ក៏ម៉ូលីកា មិនទាមទារសំណងពីជនបង្ករនោះឡើយដោយគ្រាន់តែផ្ដល់ការអប់រំឲ្យយុវជនរូបនោះបើកបរឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីអ្នកបុកឡាននាងនោះនិងគ្រួសារបានទទួលស្គាល់កំហុស និងសុំទោសនាងមក។
ម៉ូលីកា បញ្ចេញសារថា”ទើបចែកអំណោយចប់ មានក្មេងប្រុសម្នាក់បើកម៉ូតូយ៉ាងលឿន បុកឡានចែកាពីក្រោយ ខ្ញុំមិនចង់មានរឿង រករឿងកូនហ្នឹងទេ ព្រោះទើបមកធ្វើបុណ្យ ខ្លាចកំពប់បុណ្យ ឃើញសាច់ញាត្តិមកសំពះ សុំទោសថាបងស្រីខ្ញុំគ្មានអ្វីសងថ្លៃខូចខាតបងទេ បងលើកលែងទៅ ពួកខ្ញុំជាកម្មករគេទេ គ្មានលុយសមត្ថភាពសងខូចឡានបងទេខ្ញុំសូមទោស។ ខ្ញុំឮហើយអាណិតគាត់ខ្លាំង ហើយក៏មិនទារសំណងដែរ តែលើកក្រោយឲ្យប្អូនជិះតិចៗបានហើយ កុំឲ្យគ្រោះថ្នាក់អីចឹងទៀត ខ្ញុំលើកលែងឲ្យ ។ម៉ាភូមិហ្នឹងឃើញថាក្មេងហ្នឹងអ្នកខុសទាំងស្រុង សំខាន់ប៉ៈឡានប្ដីខ្ញុំកំពុងស្រលាញ់ទើបទីញបាន៦ថ្ងៃ ប្ដីសេធរឿងឡាន”៕