តារាសម្តែង អាលីហ្សា បានបែកស្វាមីជាច្រើនខែមកហើយ ដោយសារតែកូវីដ-១៩ ទើបលោកសូ លីឃាំង ដែលជាអានិកជនខ្មែរ មកពីអាមេរិក នោះ មិនអាចមកមើលថែនាងបាន ធ្វើឲ្យ អាលីហ្សា សម្រាលកូនតែម្នាក់ឯង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។ អ្វីដែលនាងកក់ក្តៅគឺជីវិតប្តីប្រពន្ធនាងនៅតែមានភាពល្អប្រសើរគួរអោយជឿជាក់ហើយបើរសាយជំងឺកូវីដ នាងនឹងទៅសហរដ្ឋអាមេរិកសាងជីវិតថ្មី។

មកទល់ពេលនេះ អាលីហ្សា បានសម្រាលកូនច្រើនសប្តាហ៍មកហើយដោយទទួលបានលទ្ធផលល្អទាំងកូននិងម្តាយ បើងាកមកមើលសម្រស់អាលីហ្សាវិញឃើញថាឡើងសាច់ឡើងឈាមធាត់ជាងមុន។ម្ល៉ោះហើយទើបតម្រូវអោយនាងហាត់ប្រាណអោយស្រកគីឡូមកវិញដូចដើមព្រោះធ្លាប់ជាស្រីស្អាតម្នាក់ដែរ ទោះជាយ៉ាងណា អាលីហ្សា បញ្ជាក់ថាមិនតូចចិត្តតូចថ្លើមដោយសារតែសម្រាលកូនដំបូង គ្មានស្វាមីនៅក្បែរនោះឡើយ ព្រោះតែស្វាមីចង់មកណាស់ តែមកមិនកើត ព្រោះកូវីដ-១៩ នាងថា គ្មានគម្រោងទៅជួបប្ដីនៅអាមេរិកទេ ប៉ុន្ដែប្ដីនាង លោកលីឃាំង នឹងចុះមកជួបប្រពន្ធកូន នៅពេលដែលស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញនាពេលខាងមុខនោះ។

អាលីហ្សា បន្ថែមថា ទោះជាគីឡូមិនទាន់ស្រកដូចចិត្តស្រលាញ់ក្ដី ប៉ុន្ដែនាងមិនបាម្ភច្រើនខ្លាចស្វាមីលែងស្រលាញ់នោះទេ ព្រោះពេលខាងមុខនេះ នាងត្រូវតែសម្រករាងឲ្យបានគីឡូស្អាតវិញ ដើម្បីកុំឲ្យប្រែទៅជាមនុស្សផ្សេងដូចពេលនេះទៀត៕ចំពោះការងារសិល្បៈ អាលីហ្សា បាន ប្រកាសផ្អាកហើយដោយរង់ចាំដំណើរទៅនាយសមុទ្រ នាងមានតែការនឹករលឹកហើយសល់តែអនុស្សាវរីយ៍ព្រោះពេលនេះមានប្តីមានកូនមើលថែរដើម្បីសុភមង្គលជីវិតថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here