អតីតតារាសម្តែងតូចច្រឡឹង ល្បីល្បាញពេញសិល្បៈ វ៉ាង ស្រីណូ បានចេញចូលចុះឡើងស្រុកខ្មែរអាមេរិក។កញ្ញាភាគច្រើន បានងាកមកមើលគ្រងមុខរបរផលិតផល លក់នៅតាមអនឡាញ ក្នុងពេលនេះ វ៉ាង ស្រីណូ បានឆ្លៀតពេលទម្លាយរឿងច្រើនគួរសមជុំវិញដំណើរដាច់ឆ្ងាយពីសិល្បៈជូនដល់សារព័ត៌មាន និង អ្នកគាំទ្របានដឹង។

វ៉ាង ស្រីណូ នៅតែមានសម្រស់ស្រស់សោភាគួរអោយគយគន់ហើយកាន់តែស្អាតថែមទៀតក្នុងពេលដែលកញ្ញាជាប់ងារជាថៅកែលក់ផលិតផលខូស្មិចទិចលើហ្វេសបុក។នាងមានការគាំទ្រខ្លាំងនៅពេលក្លាយជាអ្នកជោគជ័យមុខរបរអាជីពថ្មី វ៉ាង ស្រីណូ បានឆ្លៀតពេលបង្ហាញមុខមាត់នៅក្នុងារថតសំអាងការដោយនៅតែមានភាពផូរផង់ហើយស្តាយថតរូបរបស់នាងទាំងសំអាង និងតារាអនអនកាច់រាងសិចសុីដាក់ផលិតផលគឺនាងនៅតែធ្វើបានយ៉ាងល្អមិនខុសពីមុន។

វ៉ាង ស្រីណូ បញ្ជាក់ថា នាងចេញចូលស្រុកខ្មែរ និង អាមេរិកចុះឡើងជិត១០ឆ្នាំមកហើយ។នាងមានសិទ្ធបានកាតចេញចូលក្រោយពេលនាងមានមុខជំនួញនៅទីនោះឡើងចុះ។ ម្យ៉ាងពីមុននាងមានគូស្នេហ៍នៅទីនោះគាត់ជួយដែរហើយក៏មានឱកាសតវីសារហូត។នៅអាមេរិកនាងរស់នៅរដ្ឋកាលីហ្វ័រញ៉ាដោយរស់នៅជាមួយបងប្អូនទីនោះចំនងស្នេហ៍នាងជាមួយបុរសអាណិកជនខ្មែរ នៅអាមេរិកបែកគ្នាយូរមកហើយ អាចថានិស្ស័យមិនត្រូវគ្នា។ស្រីណូ ថាពេលនេះនៅទំនេរ មិនជាប់ស្នេហ៍ជាមួយអ្នកណាឡើយហើយក៏នឹងឡើងទៅអាមេរិកក្រោយចប់កូវីដ។ពាក់ព័ន្ឋនិង ភាពរីកចម្រើនហុឺហារស្រីណូថា ដោយសារបានការសន្សំលុយចំណេញតិចលក់ផ្ទះពី១ល្វែងទៅ១ល្វែងក៏រីកដុះដាល មានទាំងវីឡា លក់ចំណេញក៏មានដើមទុន។និយាយរួមនោះក៏ជាមុខរបរកបនិងដីផ្ទះទើបធ្វើអោយយើងបានដើមទុនពង្រីកវិស័យអនឡាញពេលនេះ ចំពោះវិស័យអនឡាញនាងរៀបចំសន្សឹមៗ មិនបំបោលខ្លាំងទេដូចពេលនេះគឺសមតាមចិត្តចង់បាន សិល្បៈមិនមានគម្រោងថតឡើងវិញទេតែក៏មិនធ្វើអោយខកបំណងអ្នកគាំទ្រដែរគឺបើថតជាផ្សាយពាណិជ្ជកម្មផលិតឬក្រុមហ៊ុន និងលក្ខណៈសំអាងការគឺទទួលមួយៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here