មួយរយៈចុងក្រោយនេះគេសង្កេតឃើញកញ្ញា មាន សូនីតា ដែលនរណាៗក៏ឱ្យឈ្មោះថាជា រាជនីក្រមាខ្មែរមួយរូបតែងតែបង្ហាញភាពស៊ិចស៊ីតាមរយៈបណ្ដាញសង្គមហ្វេកប៊ុក និង Instagram ជាញឹកញយ។ ផ្ទុយពីការកោតសរសើរនូវរូបសម្រស់ដ៏ស៊ិចស៊ីនិងមានភាពទាក់ទាញរបស់នាង បែជាមានការរិះគន់ចំៗពីបណ្ដារអ្នកធ្លាប់គាំទ្រពីមុនៗ។

អ្នកលេងហ្វេសប៊ុកកំពុងបន្តចែកចាយរូបភាព២សន្លឹកអមដោយការរិះគន់ចំពោះតារាសម្ដែង កញ្ញា មាន សូនីតា យ៉ាងខ្លាំង ដោយអ្នករិះគន់ទាំងនោះ បានហៅសកម្មភាព និង ទង្វើរបស់រាជិនីក្រមារូបនេះ ដែលបានបង្ហោះឡើងថា ជាទង្វើមិនល្អមួយ ក្នុងនាមជាមនុស្សមហាជន ដែលធ្វើតែតំណាងអោយក្រមាខ្មែរ ដ៏ថ្លៃថ្នូរសមសួននោះផង។ អ្នកទាំងនោះបានទាំងប្រើសំដីមិនសំចៃមាត់វាយប្រហារពីទង្វើរបស់នាងនោះផង។

ហ្វេសប៊ុកមួយបានសរសេរថា “នេះហើយរាជនីក្រមាខ្មែរ😆 មិនដឹងថាអីសម ឬ មិនសម ខ្លួនជាតារាទៀតអីក៏ដល់ម្លឹង ពេលផុសម្តងៗគាត់និយាយថាកុំវាយតម្លៃមនុស្សតែសំបកក្រៅ ឥឡូវគាត់ស្រាតជិតអស់ហើយ ចឹងនាំគ្នាវាយតម្លៃទៅ។ អ្នកខ្លះវាភ្លើលែងដឹងខុសត្រូវ គេរិះគន់រឿងតារាស្លៀកលីអូថតបង្ហោះក្នុងហ្វេសប៊ុកតើ នៅសមុទ្រអ្នកឯងស្លៀកអីស្លៀកទៅ តែនេះបង្ហោះជាសាធារណ: បើចឹងថតស្រាតក្នុងបន្ទប់ដេកហើយបង្ហោះទៅចឹង ហើយយកលេសថាក្នុងបន្ទប់ដេកចង់អោយស្លៀកក្បិនមែន?”។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់ថា ចង់ស្រាត ឬ ស្លៀកអ្វីគ្មានអ្នកណាទើសនោះទេ ប៉ុន្តែបើក្នុងនាមជាតារាគំរូមួយរូបហើយបង្ហោះជាសាធារណៈ គឺកុំខ្លាចនឹងគេរិះគន់។នេះមិនមែនជាលើកទីមួយនោះទេដែល មាន សូនីតា ទទួលរងនូវការរិះគន់ចំៗនោះទេ ស្របពេលដែលរូបនាងក៏ធ្លាប់បង្ហោះសារឆ្លើយតបយ៉ាងត្រជាក់ទៅកាន់អ្នករិះគន់មួយចំនួនពីមុនៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here