ប្រមាណជា២ខែជាងមកហើយ ដែលលោកជំទាវ រីយ៉ា ត្រាណេ ប្រធានសារមន្ទីរជាតិវិទូវិទ្យា និង ជាភរិយារបស់លោកបណ្ឌិត្យ មីសែល ត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា ហាក់ដាច់ឆ្ងាយពីរង្វង់សិល្បៈតែម្ដង។ ជាមួយនឹងការបាត់មុខនេះ លោកជំទាវបានអះអាងថា គឺដោយសារតែមានហេតុផលមានគម្រោងធំមួយនៅលើទឹកដីខេត្តកំពង់ចាមហើយពិបាកដកឃ្លា ដើម្បីបន្តក្នុងរង្វង់សិល្បៈប៉ុណ្ណោះ ដោយសូម្បីតែនៅសារមន្ទីរនៅឯភ្នំពេញ ក៏លោកជំទាវទម្លាក់ដៃមួយរយៈនោះផងដែរ។
លោកជំទាវ រីយ៉ា ត្រាណេ បានប្រាប់ផ្ទះតារាថា លោកជំទាវទៅសម្ងំនៅខេត្តកំពង់ចាមមួយរយៈមកហើយ ដោយសារត្រូវទៅមើលចម្ការស្វាយចន្ទីដែលបានដាំដុះនៅទីនោះ និង គម្រោងធំមួយទៀត គឺកំពុងគិតគូររឿងបើកផ្ទះសំណាក់ដែលត្រៀមបើកដំណើរការ។ លោកជំទាវថា ខ្លួនបានទិញផ្ទះបីល្វែងនៅម្ដុំមាត់ទន្លេ ក្នុងទីរួមខេត្តកំពង់ចាមប្រមាណជា3ឆ្នាំមកហើយ ដោយកំពុងកែច្នៃផ្ទះដែលមានស្រាប់នេះជាផ្ទះសំណាក់ បន្ទាប់ពីលោកជំទាវក៏ទើបតែទិញបានមួយល្វែងបន្ថែម ដើម្បីពង្រីកគម្រោង។ លោកជំទាវថាផ្ទះសំណាក់ ដែលបានគម្រោងឡើងគឺកំពុងសិក្សាធ្វើចំនួន9ជាន់ ឬ អាចតិចជាន់ជាងនេះ អាស្រ័យទៅលើភាពជាក់ស្ដែង ក្រោយការពិភាក្សា។ លោកជំទាវថា គម្រោងធ្វើផ្ទះសំណាក់នេះ មានការគ្រោងទុកយូរហើយ ហើយដោយសារតែពេលកូវីត១៩ គឺជាពេលវេលាអាចអោយគ្រួសារលោកជំទាវទំនេរបានខ្លះ ទើបលោកជំទាវយកពេលមកគិតគូរ។ លោកជំទាវថាបានទៅខេត្តកំពង់ចាមតាំងពីថ្ងៃទី២១ តុលា ឆ្នាំ២០២០ មកម្លេះ ដោយភាគតិចណាស់ដែលលោកជំទាវបានឡើងមកកាន់ភ្នំពេញ។ សូម្បីមង្គលការសិល្បករ និង កម្មវិធីសប្បុរសធម៌មួយចំនួន ក៏លោកជំទាវមិនបានចូលរួមផងដែរ ដោយសារតែជាប់ដៃជុំវិញគម្រោងបើកផ្ទះសំណាក់នេះ។ ការសាងសង់ និងចាប់ផ្ដើមឡើងនៅដើមឆ្នាំ២០២១ តែមិនទាន់ដឹងថា នឹងផ្ទះសំណាក់ដែលបានគ្រោងឡើងនឹងរួចរាល់នៅពេលណានោះទេ ទើបមិនដឹងថា ពេលណាលោកជំទាវនឹងទំនេរហើយទទួលការងារសិល្បៈបានសស្រាក់សស្រាំ។ យ៉ាងណាមិញ លោកជំទាវនឹងឆ្លៀតពេល បង្ហាញមុខនៅក្នុងសិល្បៈមិនអោយបាត់មុខទាំងស្រុងនោះទេ ដើម្បីកុំអោយបាត់ឈ្មោះក្នុងរង្វង់សិល្បៈ។ នៅឆ្នាំ២០២១ លោកជំទាវក៏នឹងគម្រោងបើកសម្ពោធសារមន្ទីរដែលកំពុងរៀបចំនៅក្បែរវិទ្យាល័យឥន្ទ្រទេវីទន្ទឹមគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា លោកជំទាវ រីយ៉ា ត្រាយ៉េ ក៏ជាសិល្បការិនីមួយរូបផងដែរ។ ក្រៅពីសកម្មក្នុងការងារសប្បុរសធម៌ លោកជំទាវក៏មានស្នាដៃសម្ដែងក្នុង MV និង រឿងខ្លីមួយចំនួនផងដែរ នាពេលចុងក្រោយ។ លោកជំទាវថា ការសម្ដែងគឺជាចំណូលចិត្ត តែបើទោះជាមមាញឹកនឹងជំនួញផ្ទាល់ខ្លួន ក៏នៅតែឆ្លៀតផងដែរ ខណៈដែលការសម្ដែង គឺទោះជាផលិតករដាក់អោយសម្ដែងជាតួអ្វីដែលមិនដែលប្រកាន់ ព្រោះតែស្រលាញ់៕