ប្រមាណមួយរយៈចុងក្រោយនេះ តារាសម្ដែងលោក ឆាលី ផាវ៉ាត់ជួបទុក្ខព្រួយច្រើន ព្រោះតែ ម្តាយរបស់ជួបបញ្ហាជំងឺមហារីកមាត់ស្បូនធ្ងន់ធ្ងរ។ ស្ថានភាពជំងឺហាក់បន្តការព្យាបាលមិនឈប់និងចំណាយ ថវិកា លើសពីសមត្ថភាព។ ទ្រាំនឹងភាព លំបាកមិនបានលោកបានបង្ហោះសារត្អូញត្អែរ ជាច្រើន គួរអោយ អាណិត រហូតមិត្តសិល្បករ បានចូលរួមជួយដោះទុក្ខ បានស្រាលខ្លួនខ្លះ។

នៅពេល ស្ថិត ក្នុងភាព តឹងតែង ឆាលី ផារ៉ាត់ ប្រហែល ជាមានកម្លាំងឡើង វិញ ព្រោះ មិននឹកស្មានថា ខ្លួន ស្រាប់តែ ត្រូវបាន មិត្តភក្តិ សិល្បករ រួមក្រុមមួយចំនួន ជួយបរិច្ចាក ថវិកា សម្រួលភាពចាំបាច់ជាបន្តបន្ទាប់។ នៅពេលដែល ខ្លួនស្ទើរតែអស់សង្ឃឹមដោយមុននេះមិនសូវឃើញ មានអ្នកអើពើនិងជួយជ្រោមជ្រែង រហូតឈានដល់ការប្រកាសលក់ទ្រព្យសម្បត្តិ ដីធ្លីប៉ុន្តែនៅតែមិនទទួលបានដំនណោះស្រាយទាន់ចិត្ត។ លោកបានសម្តែង ការ រំភើប ដែល នៅ មាន មនុស្សជុំ វិញខ្លួន អាណិត ស្រឡាញ់ ហើយ បង្ហាញកាយ វិការ ជួយគ្នា ក្នុងគ្រាមានអាសន្ន ទោះតិចក្តីច្រើនក្តី។

យ៉ាងណាមិញ ជំនួយ ដែលត្រូវបាន ជួយដល់ ម្តាយ តារាប្រុស រូបនេះ ឃើញមាន ការអំពាវនាវស្វែង រកថវិកា ពី ស្ថាបនិកគ្រួសារ តារាកម្ពុជា ។ រីឯមួយចំនួនទៀត បានចុះទៅជួបផ្ទាល់និង ប្រគល់ដល់ដៃ ឆាលី ផារ៉ាត់ ដើម្បីអាចបន្តព្យាបាលជំងឺ អ្នកម្តាយ ដោយភាពស្ងប់អារម្មណ៏ បានធូរជាងមុនខ្លះ។

LEAVE A REPLY

Please enter your comment!
Please enter your name here