ទស្សនិកជនច្បាស់ជានៅចងចាំបានថារវាងតារាសម្ដែង លី ច័ន្ទសីហា និង តារាសម្ដែង ឡោម លក្ខិណា ដែលត្រូវបានគេដឹងថាជាមិត្តនឹងគ្នាតាំងពីកុមារភាព ហើយក៏ធ្លាប់បានសាងស្នាដៃរួមគ្នាលើវិថីសិល្បៈមកជាច្រើន ក្នុងនោះស្នាដៃលេចធ្លោបំផុតដែលអ្នកទាំងពីរបានសម្ដែងរួមគ្នា គឺរឿង « មរណៈមាតា »។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នកទាំងពីរបែជាជួបប្រទះនឹងរឿងរ៉ាវក្នុងជីវិត ពោលគឺរឿងស្នេហាល្អក់ករករមិនសមបំណងដូចគ្នាសឹងមិគួរឱ្យជឿ។

តារាសម្តែងមានឈ្មោះបោះសម្លេងតាំងពីវ័យកុមារភាពអ្នកនាង លី ច័ន្ទសីហា ដែលគ្រប់គ្នា យល់ថា ជាអ្នកមេម៉ាយវ័យក្មេង រឹងមាំ មិនយកស្នេហាជាគោលបានតតាំងងើបឈជាមួយ ការតាំងចិត្តឡើងវិញ។ សីហាអភ័ព្ទស្នេហ៍២ដង ទី១បែកបាក់ គូដណ្តឹង ច្រើនឆ្នាំ មកក៏រៀបការ ផ្អើលគេឯង សរសើរពីសំណាង។ ប៉ុន្តែចុង ក្រោយបែរ ជាចែកផ្លូវគ្នា ផ្អើលគេឯង។ ក្រោយលែងលះស្វាមី នាងព្យាយាមផ្ដោតលើមុខរបររកស៊ី ហើយផ្អឹបរឿងស្នេហានិង ពង្រឹងអាជីវកម្មផ្នែកសម្អាងការរបស់នាងឱ្យកាន់តែរលូនជាងមុន ព្រមទាំងព្យាយាមរកចំណូលដើម្បីទិញទ្រព្យផ្គាប់ចិត្តកូនស្រីបណ្ដូលចិត្តរបស់ខ្លួនទៅវិញ។

ចំណែកឯអ្នកនាង ឡោម លក្ខិណាវិញ ក៏មានឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈខ្លាំងណាស់ដែរ។ទោះបីមិនបានចូលរោងការ បង្អួតផ្កាស្លានិងពិធីធំដុំដល់គ្រួសារ និងមិត្តភក្កិក្នុងពិភពសិល្បៈយ៉ាងណាក្ដី ប៉ុន្តែឡោម លក្ខិណា និងស្វាមីតែងតែបង្ហាញនូវភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារឱ្យមហាជនបានឃើញជាញឹកញយ។ អ្វីដែលគួរឱ្យសង្វែគនោះគឺស្វាមីរបស់នាងបែជាទទួលមរណៈភាពកាលពីពេលថ្មីៗនេះដោយគ្រោះថ្នាក់ចរាចរណ៍ និងបានបន្សល់ទុកនូវចំណងដៃកូនប្រុសខ្ចីខែមួយរូប ហើយតារាសម្ដែង ឡោម លក្ខិណា បានក្លាយជាស្ត្រីមេម៉ាយទាំងវ័យក្មេង មកទល់បច្ចុប្បន្ននេះនាងនៅមិនទាន់គិតគូរពីស្នេហា ឬរកបុរសណាម្នាក់មកជំនួសតំណែងស្វាមីរបស់នាងនោះឡើយ។

បើនិយាយពីរូបសម្រស់វិញស្ទើរតែមិនជឿថាខ្សែរជីវិតតារាសម្ដែងទាំងពីដួងនេះបែជាអួអាប់ មិនសមប្រកបនឹងរឿងស្នេហា បែជាធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូនមួយដូចគ្នាបែបនេះឡើយ។ ទោះជាស្ថិតក្នុងរឿងជីវិតស្នេហ៍មិនសមប្រកប ប៉ុន្តែគេនៅតែរំពឹងថា សីហា និងលក្ខិណា នឹង មានវាសនា ល្អជួប មនុស្សប្រុសល្អ ជួយមើលថែ ជាក់ជាមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here