កាលពីព្រឹកថ្ងៃទី 8 ធ្នូ ឆ្នាំ2020 មុននេះស្វាមីរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានដឹកនាំថវិការ និងសម្ភារៈមួយចំនួនយកទៅជូនដល់មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្សី ដោយសារតែមន្ទីរពេទ្យនេះមានការប្រឈមខ្លាំងព្រោះជាទីតាំងព្យាបាលអ្នកជម្ងឺរកូវីដ19 នៅកម្ពុជា។ លោកជំទាវក៏ទទូចឱ្យយកចិត្តទុកដាក់ និងជួយដល់មន្ទីរពេទ្យមួយនេះផងដែរ ស្របពេលដែលលោកជំទាវយល់ឃើញថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យមួយនេះមានការប្រឈមខ្លាំង ពីជម្ងឺរកូវីដ19។

នៅលើហ្វេកប៊ុកផេកផ្លូវការមានឈ្មោះថា Siv Mey Onlineshop កាលពីព្រឹកថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2020 លោកជំទាវបានបង្ហោះអមជាមួយរូបភាពជាច្រើនសន្លឹកក្រោយពីស្វាមីរបស់លោកជំទាវដឹកនាំជំនួយយកទៅជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរុស្សីថា « ក្នុងនាមខ្មែរតែមួយ រួបរួមសាមគ្គី ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាងខ្ញុំ អ៊ាន សៀវម៉ី និង ក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភ ថវិកាចំនួន ២០,០០០,០០០ រៀល ម៉ាសចំនួន ៥ កេស និងជែលលាងដៃចំនួន ៥០០ ដប ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីប្រើប្រាស់ក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺ Covid-19 ។ សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ 🙏 សូមអរគុណដល់ថ្នាក់ដឹកនាំនៃស្ថាប័ននានា🙏 សូមអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ🙏 សូមអរគុណដល់ស្មារតីរួបរួមក្នុងនាមខែ្មរតែមួយ 🙏❤️ »។

LEAVE A REPLY

Please enter your comment!
Please enter your name here