ឃ្មឹប កន្លងទៅធ្លាប់ត្រូវគេនិយាយបែកថ្នាំឬលេងថ្នាំទាំងនាងមិនធ្លាប់គិត ជម្រើសនេះធ្វើអោយធូរតែករណីនេះសង្គមមិនទទួលស្គាល់ឡើយនាងក៏ធ្លាប់ប៉ូលីសចាប់យកទៅណែនាំអប់រំហើយជាចុង ក្រោយបែរជាទៅធ្វើរឿងនេះវិញម្តង។
មានការភ្ញាក់ផ្អើលក្រោយពេលដឹងថា អតីតតារាកំប្លែង ឃ្មឹប បានដាច់ចិត្តបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន ប៉ុន្តែក្រយ៉ៅមិនត្រូវស្លាប់បានគេជួយទាន់ហើយខ្លះថាក្រយ៉ៅបានជំនួយទៀតហើយ យ៉ាងណា ឃ្មឹប មានភាពតឹងតែងខ្លាំងណាស់នៅពេលនេះដោយជីវិតអាប់រស្មីជីវភាពខ្វះខាតបង្កអោយនាងគិតខ្លីរហូតចង់អស់ជីវិតតែម្តងក្រោយពេលពិបាកពេក។
កាលពីវេលាម៉ោង ១:១៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រ្តីម្នាក់ ដែលត្រូវបានប្រិយមិត្តស្គាល់ថា ជាអតីតតារាកំប្លែង ឃ្មឹប បានសម្រេចចិត្តលោតទឹក ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន នៅលើស្ពានជ្រោយចង្វារ។
យ៉ាងណាមិញ សម្រាប់ តារាអតីតតារាកំប្លែងរូបនេះ ពិតជាសំណាងល្អយ៉ាងខ្លាំង ដោយបានរួចជីវិត ព្រោះ បន្ទាប់ពីបានឃើញភ្លាមៗ ក៏មានប្រជាពលរដ្ឋបានចូលមកជួយនាង ទាន់ពេលវេលា ថែមទៀតផង ។ចំពោះរឿងរ៉ាវនៃការសម្រេចចិត្តបញ្ចប់ជីវិតនេះ នាងក៏បានរៀបរាប់ទាំងទឹកភ្នែក ពីទុក្ខលំបាករបស់ខ្លួន ដោយធ្លាប់បានធ្វើខុសពីមុន ខំកែខ្លួន តែបែរជាមិនទទួលបាននូវឱកាសសម្រាប់ ការងារ និងការស្រលាញ់ពីអ្នកជំវិញខ្លួន មិនត្រឹមតែប៉ុណ្ណោះសូម្បីតែទៅជួលផ្ទះគេ ក៏គេមិនចង់ជួលឲ្យផង ខណៈដែលខ្លួនមានប្រវត្តមិនល្អបែបនេះ៕