គ្មានអ្នកណាមិនដឹងនោះទេថា ភរិយាលោក កុយ ស៊ីឌឿន ទើបតែសម្រាលកូនស្រីកាលពីព្រឹកថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០ ស្របពេលដែលកាលៈទេសៈកូវីត១៩នៅក្នុងពេលនេះ បាន ធ្វើអោយប្រាក់ចំណូលក្នុងមុខជំនួញរបស់លោកមានការធ្លាក់ចុះស្ទើរ180ដឺក្រេក៏ពិតមែន តែតារាចម្រៀងរូបនេះ នៅតែបរិច្ចាគថវិកាមួយកញ្ចប់ ជួយដល់រដ្ឋាភិបាលដើម្បីត្រៀមទិញវ៉ាក់សាំងកូវីត១៩ក្នុងពេលខាងមុខ។

តារាចម្រៀងជើងចាស់ លោក កុយ ស៊ីឌឿន បានថ្លែងបញ្ជាក់ថា ដោយសារតែបញ្ហាកូវីត១៩ មានការប៉ះពាល់ខ្លាំងពេក ហើយធ្វើអោយប្រភពចំណូលរបស់លោកស្ទើរគ្រប់មុខជំនួញរងផលប៉ះពាល់ ទើបលោកមិនមានលទ្ធភាពបរិច្ចាគជួយដល់រដ្ឋាភិបាល ក្នុងគម្រោងទិញវ៉ាក់សាំង យកមកចាក់ជូនពលរដ្ឋក្នុងពេលខាងមុខនោះទេ ខណៈដែលលោកយល់ថា នេះគឺជាបន្ទុកធំមួយរបស់រដ្ឋាភិបាល ដែលលោកដែលជាវិស័យឯកជន និង ធ្លាប់បរិច្ចាគច្រើន គួរតែជួយអោយបានច្រើន។ យ៉ាងណាមិញលោលថា បើទោះជាស្ថានភាពហិរញ្ញវត្ថុ នៅក្នុងកាលៈទេសៈនេះ ធ្វើអោយលោក និងគ្រួសារពិបាកដកឃ្លា តែលោកក៏មិនអាចមើលរំលងបានដែរ គឺត្រូវតែធ្វើការបរិច្ចាគនូវថវិកាមួយកញ្ចប់ ដោយលោកប្រកាសថា បើលោកអាចដោះស្រាយបាន គឺលោកនឹងបរិច្ចាគបន្ថែមក្នុងពេលខាងមុខទៀត ដើម្បីបានរួមចំណែកជួយស្រាយបន្ទុករបស់រដ្ឋាភិបាល ដែលកំពុងតែមានតម្រូវការ។ លោកបានប្រកាសប្រកាសប្រគល់ទឹកចំនួន 1000ដុល្លារ ជួយក្នុងគម្រោងត្រៀមទិញវ៉ាក់សាំង ហើយបើទោះជាកញ្ចប់ថវិកានេះ មិនច្រើនសម្រាប់សប្បុរសជនជាច្រើន ដែលកំពុងបន្តបរិច្ចាគ ក៏លោកយល់ថា នោះគឺជាការរួមចំណែកមួយផ្នែក។

គួរបញ្ជាក់ផងដែរ លោក កុយ ស៊ីឌឿន គឺជាសិល្បកររៀមច្បងផ្នែកល្ខោនបាសាក់ និង យីកេ។ លោកបានវិវត្តន៍ខ្លួនក្លាយជាអ្នកចម្រៀងសម័យ ក្រោយពីបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនជាហូរហែរ និង មានមុខឡើងឆាកទូរទស្សន៍។ លោក ក៏មានងារជាឯកឧត្តម ក្នុងតំណែងជាទីប្រឹក្សានៅក្រសួងព័ត៌មាន និង ជាម្ចាស់ផលិតកម្ម ឌីភី។ លោកក៏ជាអ្នកជំនួញដីធ្លី ជាម្ចាស់ផលិតផលគ្រឿងសម្អាង និង ជាម្ចាស់សួនកម្សាន្តមួយកន្លែងនៅរការកោងផងដែរ ទើបមានការសរសើរយ៉ាងខ្លាំង នៅពេលជំនួញរបស់លោកមានការប៉ះពាល់ ស្របពេលភរិយាក៏ទើបសម្រាលកូន តែលោកនៅតែឆ្លៀតបរិច្ចាគ1000ដុល្លារ ជួយដល់សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here