មិនខុសពីសប្បុរសជនមួយចំនួន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និង ភរិយា ក៏បានបរិច្ចាគ ទឹកប្រាក់ចំនួន ២៥០០ដុល្លារផងដែរ ជួយទិញវ៉ាក់សាំងការពារជំងឺកូវីត១៩ តបតាមការអំពាវនាវរបស់សម្ដេចនាយរដ្ឋមន្ត្រី។ នេះជាការចូលរួមបរិច្ចាគរបស់លោក ក្នុងនាមជាលក្ខណៈឯកជន និង ក្រុមគ្រួសារតែប៉ុណ្ណោះ ដោយលោក និង ភរិយាគឺ លោកស្រី អែង គីមហ៊ាប ដោយមិនរាប់បញ្ចូលនូវការបរិច្ចាគរបស់ក្រុមការងារ ក្រោមការគៀគររបស់លោកដែលជាគណអភិបាលខណ្ឌនោះឡើយ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងការងារដ៏សំខាន់មួយនេះ លោកនិង ភរិយា ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគចំនួន២៥០០ដុល្លារ ក្នុងគម្រោងជួយទិញវ៉ាក់សាំងកូវីត១៩។ លោកថា ថវិកាដែលបានចូលរួមនេះ គឺជាចំណែកមួយតិចតួចប៉ុណ្ណោះ បើធៀបនឹងសប្បុរសជនមួយចំនួន ប៉ុន្តែគឺជាការរួមចំណែកឈឺឆ្អាលមួយដ៏សំខាន់ ក្នុងនាមលោក និង ភរិយា គឺជាពលរដ្ឋខ្មែរមួយរូប។ ក្នុងនោះជំនួយដែលបានបរិច្ចាគក៏មិនមែនជាលើកទី១នោះដែរ ដោយសារតែពេលកន្លងមកគឺលោក និង ភរិយា បានបរិច្ចាគជាហូរហែរមកហើយ បូករួមទាំងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដែលលោកបានធ្វើជាមួយនឹងមន្ត្រីក្នុងសាលាខណ្ឌផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here