យោងតាមការរៀបរាប់របស់ តារាសម្ដែង វ័យជ្រេអ្នកស្រី ញឹម សុខា អ្នកស្រីបានអះអាងថា អ្នកស្រីមានជម្ងឺមេរោគក្នុងក្រពះជាយូរមកហើយ ដោយអ្នកស្រីក៏មានអាការៈ ចុកមួលពោះវៀន និង ប្ញដូងបាត ធ្វើទុក្ខរាល់ថ្ងៃផងដែរ។ ក្នុងនោះជម្ងឺប្រេះលលាដ៍ក្បាលរបស់អ្នកស្រី ក៏ធ្វើទុក្ខឡើងវិញផងដែរ ប៉ុន្តែអ្នកស្រីសុខចិត្តទ្រាំ ព្រោះតែមិនមានលទ្ធភាពព្យាបាល។ ក្នុងនោះជីវភាពខ្វះខាតក៏ធ្វើអោយអ្នកស្រី អស់សង្ឃឹមម្ដងៗផងដែរ។

អ្នកស្រី ញឹម សុខា រៀបរាប់ក្នុងកម្មវិធី”ផ្ទះតារា TV” ថា ក្រៅពីជម្ងឺក្រពះធ្វើទុក្ខ ជម្ងឺគ្រាំលលាដ៍ក្បាលដែលកើតឡើងពីការធ្លាក់ពីលើម៉ូតូកាលពី 7-8 ឆ្នាំមុនក៏ចាប់ផ្ដើមរើឡើងផងដែរ ដោយរមែងធ្វើអោយអ្នកស្រីសន្លប់ស្ដូកស្ដឹង នៅពេលខ្លះ។ ជួនកាលក៏វិល ក្នុងពេលកំពយងឈរ ឬ អង្គុយ ដែលធ្វើអោយអ្នកស្រីដេកភ័យរាល់ថ្ងៃ ជាមួយនឹងស្ថានភាពនេះ។

ជាមួយគ្នានោះ អ្នកស្រី ញឹម សុខា ក៏រៀបរាប់ផងដែរថា ជីវភាពកំពុងស្ថិតក្នុងភាពពិបាក ដោយសារតែការងារសម្ដែង គឺស្ងាត់ស្របពេលកូវីត១៩ផ្ទុះខ្លាំងផងដែរ។ អ្នកស្រីថា ថ្ងៃខ្លះអត់មានលុយសូម្បីតែ10000៛ ក៏មានដែរ ខណៈដែលអ្នកស្រី បានសម្រេចចិត្តចេញពីផ្ទះជួលមួយរយៈមកហើយ មកនៅជាមួយក្មួយស្រី ដោយសារតែជំពាក់ឈ្នួលផ្ទះយូរដែរ។
ចង់ដឹងថា អ្នកស្រី លើកឡើងពីអ្វីខ្លះ សូមទស្សនាវីដេអូសម្ភាសន៍៖





LEAVE A REPLY

Please enter your comment!
Please enter your name here