នៅ​ថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០​នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន​ បុរី​ឡេង​ណាវ៉ាត្រា​គ្រុប បាន​នាំ​ទឹក​ប្រាក់​​ចំនួន​ ១លាន​ដុល្លារ យក​ទៅ​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដើម្បី​ចូល​រួម​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដើម្បីចូលរួមជា​មួយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​។ នេះជាទឹកប្រាក់ដែលលោកបរិច្ចាគហើយមានតួលេខខ្ពស់ ដើម្បីជាប្រយោជន៏ដល់សង្គម។

ការ​ចូល​រួមបរិច្ចាគ​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក​ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងែលខាងមុខ ស្របពេលដែលជំងឺកូវីដ១៩ បាន​ឆ្លងចូល​ដល់​សហគមន៍​កម្ពុជា។

ផ្អែក​តាម​ផេក សម្ដេច​តេជោ គិត​មក​ដល់​ល្ងាច​​ថ្ងៃ​ទី៩ ខែ ធ្នូ ឆ្នាំ ២០២០​នេះ ថវិកាដែល​សប្បុរសជន​ចូល​តាម​តិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។

សូម​បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here