តួអង្គក្នុងភាពយន្តរឿង”អ្នកស៊ើបអង្កេតខួរក្បាលអច្ឆរិយៈ” ដែលល្បីគួរសមតាមរយៈតួអង្គជាប៉ូលីស ដែលក្នុងពេលនេះភាពយន្តរបស់លោកចំនួន២ គឺរឿង”អស្ចារ្យណាស់កូនស្រីខ្ញុំ”នៅទូរទស្សន៍ CTN និងរឿង”កូនក្រមុំខ្មោច”នៅបាយ័ននាពេលនេះ លោក ព្រហ្ម វុឌ្ឍី ត្រូវគេកត់សម្គាលថាមានទុក្ខជាទម្ងន់ ខណៈដែលភាពយន្តថ្មីរបស់លោកទាំងពីរ ទើបតែដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ធំទាំងពីរព្រមគ្នា។ លោកកំពុងមានទុក្ខ ដោយសារឪពុកបង្កើតទទួលមរណភាព ដោយលោកកំពុងធ្វើបុណ្យនៅស្រុក និង ជាទុក្ខដ៏ធំបំផុត នៅក្នុងជីវិតបស់លោកនោះ។
យោងតាមការបង្ហោះ លោកឪពុករបស់តារាសម្ដែង លោក ព្រហ្ម វុឌ្ឍី បានទទួលមរណភាពក្រោយពីមានជម្ងឺរ៉ាំរ៉ៃធ្វើទុក្ខអស់មួយរយៈ ដោយពិធីបុណ្យសពឪពុករបស់លោក គឺលោកក៏មិនហ៊ានរំខានអ្នកសិល្បៈដូចគ្នានោះដែរ ដោយសារបញ្ហាកូវីតកំពុងប៉ះពាល់។ មរណភាពរបស់ឪពុកលោក គឺជារឿងសង្វេគចិត្តយ៉ាងខ្លាំង ដោយសារតែលោកទើបតែបញ្ចេញភាពយន្តថ្មីនៅលើកញ្ចក់ទូរទស្សន៍ CTN និងបាយ័ន ស្រាប់តែឪពុករបស់លោកក៏មរណភាពលែងត្រលប់មកវិញ កាលពីវេលាព្រឹកម៉ោង១០ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០ ក្នុងវ័យ៦០ឆ្នាំ។ ឪពុករបស់លោកជាអតីតយោធា និង ជាអតីតអ្នកបម្រើការផ្នែកស៊ីម៉ាក់។
លោក ព្រហ្ម វុឌ្ឍី ត្រូវគេឃើញបង្ហាញនូវអារម្មណ៍សង្វេគចិត្តជាពន់ពេក ដែលឪពុករបស់លោកបានលាចោកលោក ស្របពេលដែលការងារសិល្បៈរបស់លោកកំពុងតែមានការឈានឡើង។ លោកក៏បង្ហាញនូវអារម្មណ៍ក្ដុកក្ដួលមិនតិចផងដែរ ដែលស្នាដៃលោកសម្ដែងក្នុងរឿង កំពុងដំណើរការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍CTN និង បាយ័ន តាមអ្វីដែលលោកឪពុកចង់ឃើញលោកជោគជ័យនៅក្នុងវិស័យសម្ដែង ប៉ុន្តែលោកឪពុកបែរជាមិនបាននៅអបអរ។ ដំណឹងមរណភាពរបស់ឪពុកលោក ក៏ជាការអញ្ជើញដល់គ្រប់សិល្បករសិល្បការិនី ដែលមានទំនាក់ទំនងជាមួយលោក អោយបានដឹងឮផងដែរ៕