កញ្ញាដ៏ស្រស់សោភា ឌី សារៈក្ខិតា ដែលជាប់ចំណាត់ថ្នាក់លេខ៣ នៃកម្មវិធីបវរកញ្ញាចក្រវាឡ២០២០បានធ្វើអោយមានការសង្ស័យជាខ្លាំងជុំវិញការបង្ហាញមុខ មូលហេតុគេឃើញថាកញ្ញាឯក៤រូបទៀតបានបង្ហាញមុខឡើងកម្មវិធីនានាជាហូរហែរនៅឡើយតែរូបនាង គេមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីរុញអោយសារៈក្ខិតា ផ្តាច់ចេញទាំងនូវលក្ខខណ្ឌ។

ឌី សារៈក្ខិតា ត្រូវបានគេលើកសរសើរថាមានសម្រស់ស្រស់សោភា គួរអោយគយគន់ទាំងរូបរាងដំណើរនិងទឹកមុខ ដំណើរប្រឡងគេឃើញថានាងលេចធ្លោគួរសមនិង ទទួលបានពានរង្វាន់បានមួយចំនួនក្នុងដៃ រហូតមានមតិយល់ឃើញថា ស្រីស្អាតរូបនេះនឹងឈ្នះម្កុដនាឱកាសប្រកាសលទ្ធផល ប៉ុន្តែបែរជាលទ្ធផលចុងក្រោយសារៈក្ខិតា ជាប់ត្រឹមលេខ៣ដោយ ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលពេលដឹងហេតុការណ៍នេះភ្លាម។

តាមដឹង សារៈក្ខិតា មានការបាក់ទឹកចិត្តខ្លាំងក្រោយពេលនាងប្រឡងដោយសារមានទាំងការសរសើរនិងបង្អាប់នាង បវរកញ្ញាដែលតស៊ូប្រឡងនេះមកពីគេអោយតម្លៃនាងសមបានម្កុដដាក់ទំនុកចិត្តពេក ទើបនាងហាក់ខ្លាចគេអន់ចិត្ត។ ម្យ៉ាងការប្រកួតមានការឆ្លងកាត់នូវលក្ខខណ្ឌច្រើន និងជួបតែការប្រជែងគ្នាទើបនាងបាក់សតិអារម្មណ៍ ម្ល៉ោះហើយទើបសម្ងំនៅតែផ្ទះនិងលេចឭថាងាកទៅធ្វើការងារផ្សេងវិញ យ៉ាងណានេះជាការលើកឡើងជ្រុងមួយ បើផ្អែកលើការប្រឡងសារៈក្ខិតាហាក់ មានអ្នកគាំទ្រច្រើនមិនចាញ់បវរកញ្ញាផ្សេងឡើយ ប្រសិនបើនាងដកថយពិតជាស្តាយព្រោះពេលនេះកេរ្តីឈ្មោះនាងចាប់ផ្តើមត្រដែតហើយក្រោយស៊ូលើវេទិការួចមក។

LEAVE A REPLY

Please enter your comment!
Please enter your name here