បច្ចុប្បន្នប្រជាប្រិយភាពរបស់តារាចម្រៀង និងពិធីការិនី សុភ័ក្រ្ត កុសុម៉ា កាន់តែហក់ឡើងពីសំណាក់មិត្តយុវវ័យ និងមហាជនស្ទើរតែគ្រប់ទិសទី ដោយសារតែតារាស្រីរូបនេះមានដុងកំប្លែងស្ងួត សម្តីចាក់ទឹកមិនលិច រួមជាមួយនឹងកាយវិការក្រមិចក្រមើមគួរឲ្យស្រលាញ់។ សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែមានទេពកោសល្យ និងសមត្ថភាពនោះទេ ងាកមកមើលសម្រស់វិញគឺកាន់តែមានភាពស្រស់ស្អាត។
មួយរយៈនេះគេឧស្សាហ៍ឃើញ តារាសំដីបានរូបនេះព្យាយាមយកម្តាយអោយ ចេញមុខតាមវេទិកា និងកម្មវិធីមួយចំនួននៅតាមកញ្ចក់ទូរទស្សន៍ផងដែរ។ឯម្តាយនាងក៏ មានការក្រមិចក្រមើមហើយដុងចេញមកដូចជាអ្នកកំប្លែង។ម្ល៉ោះហើយទើបកុសុម៉ាផ្ទាល់ អាចគិតថាបើម្តាយនាងមានគេអោយលេងកំប្លែងគឺនាងអោយចូលសម្តែងភ្លាមកុំអោយខាតលុយ យ៉ាងណាគេក៏តែងតែឃើញនាងនាំម្តាយមកថតស្ពតជាមួយនាង ហើយអាចក្លាយជាតារាមិនចាញ់កូនហើយពេលនេះ។
កុសុម៉ា បានក្តាប់ការងារពិធីការិនីប៉ុន្មានទូរទស្សន៍រួចមកហើយ នាងនៅតែទទួលបានការពេញនិយមពីសំណាក់ អ្នកគាំទ្រ ឯក្រុមសាច់ញាតិនាង ក៏មិននឹកស្មានថាកុសុម៉ាមានវាសនាល្បីឈ្មោះពេញប្រទេសបែបនេះឡើយ នាងស៊ូជាមួយសិល្បៈតាំងពីនៅវ័យកុមារ អ្នកណាៗក៏សរសើរពីវាសនារបស់នាងពេលនេះ។
























