ការរីករាលដាលឆ្លងនូវវីរុសកំណាច ឬជម្ងឺ COVID-19 បានធ្វើឱ្យប្រទេសជាតិជួបប្រទះនូវបញ្ហាសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ថែមទាំងបានគំរាមកំហែងដល់អាយុជីវិតប្រជាជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសនោះគឺក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាលដែលប្រឈមមុខផ្ទាល់ទៅនឹងបញ្ហានេះជាងគេ ក្រោមរូបភាពរង់ចាំជួយសង្គ្រោះដល់ប្រជាជនដែលមានឆ្លងជម្ងឺកាចសាហាវមួយនេះ។ ក្នុងនោះផងដែរបទចម្រៀងដែលមានចំណងជើងថា « ស្មារតីគ្រូពេទ្យស្ម័គ្រចិត្ត តេជោ » បកស្រាយដោយកុមារី ធឿន ដាលីស ដែមមានខ្លឹមសាររៀបរាប់នូវការលះបង់ដ៏ធំធេងរបស់គ្រូពេទ្យគ្រប់រូបដើម្បីព្យាបាលអ្នកជំងឺកូវដី១៩នៅកម្ពុជា ។

កុមារី ធឿន ដាលីស មានវ័យទើបតែ ១០ឆ្នាំ បានបកស្រាយនូវបទចម្រៀង ដែល មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការលើកទឹកចិត្តចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែល បាន ចំណាយពេលវេលា ឆ្ងាយក្រុមគ្រួសារ ដើម្បីបំពេញតួនាទី កាតព្វកិច្ច ក្នុងការថែ ទាំព្យាបាលអ្នកជំងឺ និង ជួយដល់ប្រជាជនកម្ពុជាគ្រប់រូបពីជំងឺឆ្លងកូវីដ១៩។

តាមរយៈបទចម្រៀងនេះដែរ កុម៉ារីរូបនេះ មិនបានច្រៀងអោយផលិតកម្មណាមួយនោះទេ ប៉ុន្តែដាលីស ត្រូវបានក្រុមភ្លេងមួយក្រុមផ្តល់ឱកាសថតបទចម្រៀងនេះដើម្បីសម្រាប់ធ្វើការបង្ហោះក្នុងឆានែលយូធូបផ្ទាល់របស់ក្រុមភ្លេងប៉ុណ្ណោះ ព្រោះ បានឃើញពីសមត្ថភាពទឹកដមសម្លេងរបស់នាង។

ដោយសារទេពកោសល្យមានតាំងពីតូច ក្មេងស្រីរូបនេះធ្លាប់បានចូលប្រកួតនៅក្នុងកម្មវិធីក្នុងស្រុកមួយ ប៉ុន្តែពុំទទួលបានជោគជ័យនោះឡើយ។ តែទោះជាយ៉ាងនេះក្ដីនាងនៅតែមិន បោះបង់ចោលក្ដីសុបិន្តរបស់ខ្លួនទេ បន្ទាប់ពីមានការលើកទឹកចិត្ត និងជម្រុញបន្ថែមពីសំណាក់គ្រួសារនិងមហាជន ហើយនាងក៏សង្ឃឹមថានឹងទទួលបានការគាំទ្របន្តតាមរយៈបទចម្រៀងមួយបទនេះ ហើយនឹងមានឱកាសក្លាយជាតារាចម្រៀងវ័យក្មេងដូចក្ដីស្រម៉ៃរបស់នាង។


LEAVE A REPLY

Please enter your comment!
Please enter your name here