អ្នកធ្លាប់ឃើញតារា Tik Tok ផាកប៊ូមខ្មែរ ឬ លោកស្រី រ៉ៃ សុភា នៅលើហ្វេសប៊ុក និង វីដេអូ Tik Tok ពិតជាមានការភ្ញាក់ផ្អើល ដោយសារតែរូបថតប៉ុន្មានសន្លឹកដែលបានបង្ហាញនេះ គឺបង្ហាញពីរូបសម្រស់យ៉ាងស្រស់សោភា របស់លោកស្រី ដែលឃើញគឺកាន់តែគួរអោយចង់អោយគយគន់។ នេះគឺជាការបង្អួតសម្រស់ក្នុងឈុតបែបសម្អាងការជាលើកដំបូង ដែលលោកស្រីបានបង្ហាញ ដោយសកម្មភាពនេះ អ្នកខ្លះប៉ាន់ស្មានថា គឺលោកស្រីកំពុងថតស្ពតអោយផលិតផលមួយ។

មានការលាន់មាត់សរសើរមិនតិចទេ នៅពេលរូបថតសម្អាងការជាច្រើនសន្លឹករបស់ម្ចាស់ហាងថែរក្សាសម្រស់ Sophea Skin Care ត្រូវបានបង្ហោះជាសាធារណៈ ដោយរូបថតសម្អាងការជាលក្ខណៈបែបខ្មែរ របស់លោកស្រី កាន់តែធ្វើរូបសម្រស់របស់លោកស្រីលេចត្រដែងទ្វេរដង។ លោកស្រីធ្លាប់តែត្រូវគេសរសើរថាស្អាតស្រដៀង នឹងតារាកូរ៉េ គឺតារាចម្រៀងផាកប៊ូម តែសម្រាប់រូបថតទាំងនេះ គឺធ្វើអោយលោកស្រីស្រស់ស្អាតមួយបែប បែបនារីសុភាពរាបសារ ដែលមើលទៅទាក់ភ្នែក។ រូបថតរបស់លោកស្រី ជាសកម្មភាពថតបង្ហាញពីផលិតផលមួយ ដែលធ្វើអោយម្នាក់ៗ ចាប់អារម្មណ៍ថា លោកស្រីពិតជាឡើងកូដមិនចាញ់តារាល្បីនោះទេ ព្រោះត្រូវបានម្ចាស់ផលិតផលជ្រើសអោយថតផលិតផល។ ប៉ុន្តែការពិតផលិតផលដែលលោកស្រីបានថតនេះ គឺជាផលិតផលផ្ទាល់ខ្លួនរបស់លោកស្រី ដែលលោកស្រីបានចរាចរលក់ជាច្រើនមកហើយ។

លោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ បានថ្លែងបញ្ជាក់ថា លោកស្រីគឺជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោ សម្រស់ Sophea Skin Care ជាច្រើនឆ្នាំមកហើយ ដោយគ្រាន់តែកន្លងមកលោកស្រីមិនសូវចេញមុខ ព្រោះលោកស្រីធ្វើទីផ្សារប្រូម៉ូតតែផលិតផល ដោយមិនផ្ដោតលើម្ចាស់ប្រេន។ ដោយសារតែរយៈពេលចុងក្រោយ ផលិតផលម្សៅលាបមុខ និង ផលិតផលគ្រប់ម៉ាករបស់យីហោ Sophea Skin Care មានទីផ្សារខ្លាំង និងមានតំណាងចែកចាយទូលំទូលាយជាងមុន ទើបលោកស្រីសម្រេចចិត្តចេញមុខ ដោយថតបង្ហាញផលិតផលក្នុងនាមជាម្ចាស់ប្រេនតែម្ដង ដើម្បីពង្រីកទីផ្សារតំណាងចែកចាយ។ លោកស្រីថា រូបថតសម្អាងដែលលោកស្រីបានបង្ហាញនេះ គម្រោងនឹងដាក់នៅតាមតំណាងចែកចាយ ដើម្បីថតផ្សាយផលិតផលផង និង ដើម្បីអោយអ្នកគាំទ្រផលិតផលបានស្គាល់លោកស្រីថាជាម្ចាស់ប្រេនផង។ លោកស្រីនឹងមានគម្រោងថតភ្ជាប់ជាមួយផលិតផលបែបនេះ ជាច្រើនទៀត តែមិនទាន់ដឹងថានឹងថតជាលក្ខណៈបែបខ្មែរ ឬ ជាស្ទីលបែបសម័យនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here