តារាសម្តែង មុន្នី រក្សា ហៅចូចូ មួយរយៈនេះនាងនិយមលេងស្ទីលតែងសក់ប្លែកៗនៅពេលចេញទៅណាមកណា តារានិយមតួភេទទី៣រូបនេះ មានភាពមុតមាំថា ទម្រង់សិល្បៈដែលខ្លួនរំលេចឡើងនេះពិតជាមានការទាក់ទាញហើយខុសគេដែលនេះជា ស្ទីលមួយបែបរបស់សិល្បៈ។
ចូចូ មិនខ្វល់ការនិន្ទាពាក្យសំដីរបស់ អ្នកណានោះទេ នៅពេលដែលការលេងខ្លួនជាមនុស្សស្រី តារាភេទទី៣នេះយល់ថា សិល្បៈទាល់តែចេះរកអ្វីដែលប្លែកៗ យកមកច្នៃនោះមិនក្លាយជាភាពដដែលៗឡើយ ម្ល៉ោះហើយគ្រប់ពេលលោក ចេញទៅណាមកណា មិនថាតែជាសកម្មភាពថតឬជប់លៀងអ្វីមួយរមែងអត់ចោលក្បួនតែងខ្លួនអោយគេផ្អើលងាកមើលឡើយ។
បើទោះជាចូចូ មានចរិកស្រីតែបើនិយាយពីភាពតស៊ូ នៅក្នុងសិល្បៈវិញនាងក៏ពូកែមិនចាញ់គេឡើយ ទោះឆ្លងកាត់ការងារលំបាកក៏ប្តូរមកថតសម្តែង តាមចិត្តស្រឡាញ់ កត្តាទាំងអស់នេះហើយទើបធ្វើអោយចូចូ នៅតែមានឱកាសថតភាពយន្តក្រោយពេលដែលផលិតករ មើលឃើញពីទេពកោសល្យសម្តែងចេះបត់បែន។
ឲ