ពិតជាមានការចាប់ អារម្មណ៍មួយទៀតហើយដែលពេលដឹងថា តារាសម្តែងយន សុភ័ក្រ ស្រាប់តែអាចក្លាយជា អ្នកសរសេរបទចម្រៀងបានយ៉ាងល្អ នេះជាជំនាញមួយទៀតដែលលោកអាចធ្វើបាន។
បើនិយាយពីវិស័យសិល្បៈពេលនេះ លោកយន សុភ័ក្រ បានវិវត្តន៍ខ្លួនជាមួយភាពប្រសើរច្រើន លោកបានក្លាយជាពិធីករកម្មវិធីម្ហូប របស់ប៉ុស្តី៍លេខ៥ និងអ្វីដែលគេមើលឃើញមួយបែបទៀត គឺផ្នែកតាក់តែងនិពន្ធដែលលោកអាចធ្វើបានក្រៅចេះសរសេរចម្រៀង លោកថែមទាំងអាចច្រៀងបទដែលសរសេរផ្ទាល់ដៃបាន យ៉ាងគាប់ប្រសើរនិងពិរោះគួរសមតែម្តង។

លោកយន សុភក្រ័ ជាតារាសម្តែងដែលមានមុខមាត់សមជាតួឯកប្រុស ហើយលាយទម្រង់មុខខ្មែរ លោកចូលបម្រើវិស័យសិល្បៈបានច្រើនឆ្នាំដោយថតរឿងភាគ និងដុំច្រើនរឿងអោយបណ្តាផលិតកម្មជាច្រើន ក្នុងនោះរឿងភាពយន្តដែលលោកគ្រង មានបញ្ចាំងនៅ ទូរទស្សន៍ប៉ុស្តី៍លេខ៥ បាយ័ន សុីធីអិន។ សាងប្រវត្តិជាមួយសិល្បៈច្រើនឆ្នាំ ធ្វើអោយ យន សុភក្រ័ មានភាពត្រដែតឡើងនៅក្នុងសង្គមសិល្បៈហើយចង្កោមសិល្បៈទទួលស្គាល់ស្នាដៃរបស់លោកច្រើនមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here