យ៉ាអូរ៉ាត់គឺជាផ្លូវមួយក្នុងចំនោមផ្លូវដ៏ល្បីល្បាញរបស់ Chinatown នៅទីក្រុងបាងកកក្នុងរដ្ឋធានីថៃ ដែលមានប្រជាជននិងអ្នកទេសចររាប់ពាន់នាក់បានតែងតែនិយមទៅដើរកម្សាន្តដើម្បីទិញឥវ៉ាន់ និងញ៉ំាអាហារ Streetfood រាប់រយមុខដែលមានឱជារសឈ្ងុយឆ្ងាញ់ និងប្លែកៗ។ ក្រៅអាចដើរផ្សារទិញឥវ៉ាន់ និងទទួលទានអាហារជាច្រើនមុខដែលត្រូវបានអ្នកទេសចរណ៍ទទួលស្គល់នូវរសជាតិឈ្ងុយឆ្ងាញ់តម្រៀបតាមផ្លូវនោះ យ៉ាអូរ៉ាត់ ក៏ជាទីកន្លែងដ៏អំណោយផលមួយសម្រាប់អ្នកចូលចិត្តថតរូបផងដែរ ដោយភ្លើងពណ៌តូចធំចម្រុះពណ៌ ពិសេសភ្លើងពណ៌ក្រហមនៅទីនោះអាចឱ្យភ្ញៀវទេសចរណ៍ផ្ដិតយករូបភាពដ៏ស្រទន់ស្រស់ស្អាតជាមួយនឹងបរិយាកាសនាពេលរាត្រីដ៏ចិញ្ចែងចិញ្ចាច។
ចង់ដឹងថាទិដ្ឋភាពនាពេលរាត្រីនៃ យ៉ាអូរ៉ាត់ មានភាពស្រស់ស្អាត និងអ៊ូអរកម្រិតណា សូមទស្សនាវីដេអូឯកសារពី A21 news ខាងក្រោមនេះ៖
មើលវីដេអូនេះហើយ អ្នកចង់ទៅកម្សាន្តនៅប្រទេសថៃ មិនខ្វះទេកន្លែងទទួលទានអាហារឆ្ងាញ់ៗនៅពេលរាត្រី