មានការចាប់អារម្មណ៍សារជាថ្មីនៅពេលដែល តារាសម្តែងកំពុងល្បីឈ្មោះ ស្រាប់តែបង្ហាញសញ្ញាមួយដកថយការងាសិល្បៈមួយរយៈ យ៉ាងណានៅពេលបានដឹងពីភាពច្បាស់ការណ៍ពិតប្រាកដទើបគេកាន់តែអរ រំភើបជំនួសដោយសារតែនាងកាន់តែរីករាយក្រោយទទួលបានភាពកក់ក្តៅក្នុងជីវិត។
ឆុំ វត្តី បានសម្រេចផ្អាកសិល្បះទាំងស្រុងដោយត្រូវទុកពេលវេលាមើលថែកូននៅក្នុងផ្ទៃ វត្តី អោយដឹងថា កំពុងពពោះកូននៅក្នុងផ្ទៃប្រមាណជាង២ខែ ហើយបន្ទាប់ពីនាងបានសម្រេចចូលរោងការជាមួយកូនថៅកែផលិតកម្មកាលពីពេលថ្មីៗនេះ។
យ៉ាងណាចាប់តាំងពីចូលរោងការមានគ្រួសារនោះមក ឆុំ វត្តី បានងាកឆ្ងាយពីការងារសិល្បះ ដោយសារតែនាងចង់ទុកពេលសម្រាប់គ្រួសារ ខណះពេលនាងក៏មានបំណងផ្អាកសិល្បៈទាំងស្រុងនៅពេលនាងបានពពោះនាពេលនេះ
ឆុំ វត្តី បានអះអាងថា នាងបានសម្រេចផ្អាកសិល្បះទាំងស្រុង ដោយសារតែនាងចង់ប្រើពេលវេលាមើលថែកូននៅក្នុងផ្ទៃអោយបានល្អ នាងបញ្ជាក់ថា កូននៅក្នុងផ្ទៃរបស់នាងនាពេលនេះគឺមានអាយុប្រមាណជាង២ខែហើយ ប៉ុន្តែនាងមិនទាន់ដឹងទេថា កូននៅក្នុងផ្ទៃរបស់នាងជាកូនប្រុសឬស្រីនៅឡើយទេ បើទោះបីជាកូននៅក្នុងផ្ទៃរបស់នាងជាកូនស្រីឬប្រុសក៏ដោយនាងនៅតែស្រឡាញ់ ព្រោះនេះជាកូនដំបូងសម្រាប់ចំណងអាពាហ៍ពិពាហ៍រវាងនាងនិងស្វាមី។
ឆុំ វត្តី ក៏ទទួលកាន់កាប់មុខរបររកសុីខាងស្វាមីដូចជាគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន និងជួយមើលការខុសត្រូវមួយផ្នែកនៅក្នុងផលិតកម្មផងដែរ យ៉ាងណាគេគិតថា បើទោះបីជា ឆុំ វត្តី បានសម្រាលកូនលើកដំបូងនាពេលខាងមុខក៏ដោយ តារារូបនេះក៏នៅតែអាចបង្ហាញវត្តមានសម្តែងជាថ្មីដោយមិនពិបាក ដោយសារស្វាមីជាម្ចាស់ផលិតកម្មភាពយន្តស្រាប់៕












