អ្នកនាង សឿន ផានផាភួង គឺជាតារាសម្ដែងជើងចាស់មួយរូបដែលតែងតែទទួលបានការគាំទ្រពីសំណាក់មហាជនបន្ទាប់ពីបានសម្ដែងជាតួអង្គជាច្រើននៅក្នុងស្ថានីយ៍ទូរទស្សន៍ល្បីៗនៅក្នុងស្រុក។

គិតត្រឹមដើមឆ្នាំ ២០២០ នេះតារាសម្ដែងអ្នកនាង ផាភួង ត្រូវបានគេឃើញលេចមុខនៅក្នុងខ្សែរភាពយន្តភាគខ្មែរមិនតិចក្បែរ ១០រឿងនោះឡើយ ដែលអាចសន្និដ្ឋានបានថា តារាស្រីរូបនេះនៅតែមានទីផ្សារ ពិសេសនៅតែមានការពេញនិយមនៅក្នុងវិស័យភាពយន្ត បើធៀបទៅនឹងអ្នកសិល្បៈរួមជំនាន់ដែលហាក់ស្ថប់ស្ងាត់មិនមានទីផ្សារចេញសម្ដែងដូចអ្នកនាង។

ទន្ទឹមនឹងនេះអ្នកនាងក៏បានជម្រុញកូនស្រីវ័យក្មេងដ៏ស្រស់ស្អាតមួយរូបគឺកញ្ញា អាង សុជាតា ហៅ ឈូឈូ ឱ្យប្រឡូកក្នុងវិស័យសិល្បៈ ហើយសន្ទុះនៃភាពល្បីល្បាញហាក់មិនចាញ់អ្នកនាងដែលជាម្ដាយប៉ុន្មាននោះទេ។ គេសង្កេតឃើញថាកូនស្រីរបស់អ្នកនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេថែមទាំងមានអំណោយផលសិល្បៈពីធម្មជាតិធ្វើឱ្យនាងមានទីផ្សារខ្ពស់ មិនថាវិស័យកុន ឬ ការថតស្ពតពានិជ្ជកម្មនានាៗនោះឡើយ។

អ្នកនាង ផា ភួង សម្ដែងក្ដីរំភើប និងអរគុណដល់ផលិតករដែលតែងតែជ្រើសរើសនាងជាតួសម្ដែរ ព្រមទាំងនិយាយថា អត់ខ្លាចគេជ្រិញមុខទេ បើទោះ រឿងភាគដែលនាងថតជាប់ៗគ្នា ហើយនៅពេលឆាប់ៗនេះ ភាពយន្ត ដែលនាង បានថត កន្លងមក បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ហើយរឿង ខ្លះក៏ បានកំពុងបញ្ចាំង។ យើងមានតែ ការខិតខំធ្វើយ៉ាងណាអោយ ការសម្តែង កាន់តែល្អ។ កាលណាកាន់តែជោគជ័យ ភាពកែខៃ និង ចេះចាប់យក ចំនុចថ្មីៗ ក៏ត្រូវតែមាន។


LEAVE A REPLY

Please enter your comment!
Please enter your name here