មហាជនក៏ដូចជាហេ្វនៗ មិនតិចនាក់នោះទេមានការភ្ញាក់ផ្អើលនិង ទទួលបានការចាប់អារម្មណ៍ក្រោយពេលដែលយូរី ស្រាប់តែក្លាយជាតារាចម្រៀងនៅ ហង្សមាស អ្វីដែលប្លែកនឹង ជារឿងតាមដានថ្មីមួយទៀតគឺចម្រៀងដែលនាងបំបែកទីផ្សារលើទ្រនំថ្មីហាក់មានភាពរិះគន់ខ្លះលើអ្នកស្តាប់ តែយ៉ាងណាក៏បានទម្លាយហេតុផលមកវិញពី សំណាក់អ្នកនិពន្ធ សួន ពិសិដ្ឋ។
លោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធបទ រាំស្ទាយក្មេង ដែលច្រៀងដោយ យូរី ដែលទទួលការរិះគន់ពីមហាជនមួយចំនួនថាយកលំនាំបទ baby shark ។
លោក សួន ពិសិដ្ឋ បានចាត់ទុកការយល់ឃើញពីមហាជនពាក់ព័ន្ធបញ្ហាខាងលើនេះថា ជាការភាន់ច្រឡំ ត្បិតបទ រាំស្ទាយក្មេង គឺត្រូវបានលោកនិពន្ធថ្មីទាំងអស់។
អ្នកនិពន្ធរូបនេះបានលើកឡើងតាមរយះការliveវីដេអូ តាមគណនេយ្យហ្វេសប៊ុកលោកថា ការលើកឡើងថាបទ រាំស្ទាយក្មេង ដូចទៅនឹងបទ baby shark នោះគឺមិនពិតឡើយ ព្រោះទាំងការនិពន្ធទំនុកច្រៀង និងភ្លេងគឺមិនដូចគ្នានោះឡើយ។
លោកបញ្ជាក់ថា លោកបាននិពន្ធបទ រាំស្ទាយក្មេងនេះឡើង គឺបានពិភាក្សាគ្នារវាងលោក និង យូរី ដោយផ្ទាល់ ដោយសារយូរី នាងមានបំណងចង់ផ្លាស់ប្តូរបរិយាកាស ក្នុងការបំពេញបំណងសម្រាប់ក្មេងៗ ដែលចំណុចនេះមានមហាជនមួយចំនួនអាចមិនទាន់យល់ លោក សួន ពិសិដ្ឋ បទរាំស្ទាយក្មេង នេះស្តាប់ទៅស្រដៀងបទ baby shark ។ ប៉ុន្តែបទ យូរី ច្រៀងនេះគឺជាការនិពន្ធថ្មីទាំងស្រុង លោក សួន ពិសិដ្ឋ លោកទទួលស្គាល់នូវការរិះគន់ ហើយលោកក៏បានអានរាល់ការរិះគន់របស់មហាជនផងដែរ ខណៈពេលលោកព្រមទទួលយកការរិះគន់ក្នុងន័យស្ថាបនា។
លោកបានស្នើសុំអោយមហាជនមួយចំនួនដែលបានរិះគន់ដោយពាក្យអសុរស និង ពាក្យមិនសមរម្យអោយធ្វើការពិចារណាឡើងវិញ ព្រោះទាំងលោកដែលជាអ្នកនិពន្ធ និងយូរី ជាអ្នកច្រៀងនោះបានប្រឹងខ្លាំងទម្រាំសម្រេចបានបទមួយបទនេះឡើង។