ខណៈដែលរូបថតជាច្រើនសន្លឹកជាមួយនារីប្លែកមុខម្នាក់ ត្រូវបានគេសង្ស័យថា អាចជាគូស្នេហ៍របស់លោកនោះ តារាសម្ដែង លោក ភុល សុវណ្ណដានីន បានអះអាងថា ខ្លួនគ្មានសង្សារ ឬ កំណាន់ចិត្តទេ។ ការបដិសេធន៍នេះ គឺស្របពេល មុខជំនួញថ្មីរបស់លោកត្រូវបានរំលេចឡើង ហើយត្រូវគេសង្ស័យថា មានការជំរុញដើមទុនពីគូស្នេហ៍។

លោក ភុល សុវណ្ណដានីន បញ្ជាក់ថា នារីម្នាក់ដែលគេផ្គូរផ្គង ហើយសង្ស័យថាជាគូស្នេហ៍នោះ គ្រាន់តែជាមិត្តភ័ក្ត្រ និង ជាអ្នកសិល្បៈដែលបានថតជាមួយគ្នាប៉ុណ្ណោះ។ លោកនិយាយថា”អត់ទេ នារីដែលគេយល់ច្រលំនឹង សុទ្ធតែអ្នកថតរឿងជាមួយគ្នាទេ ខ្ញុំ Single អត់ទាន់មានសង្សារ ឬ ស្នេហាអីទេ”។ ជាមួយគ្នានោះ លោកក៏បានប្រកាសថាជំនួញដែលលោកគម្រោងបើក ក៏មិនមាននារីណាម្នាក់ជួយជ្រែងពីក្រោយនោះដែរ តែមានជាដៃគូភាគហ៊ុន ដែលមានន័យថា ភាគហ៊ុនគេមួយផ្នែក ហើយលោកមួយផ្នែក។

សម្រាប់មុខរបរថ្មីរបស់តារាសម្តែង ភុល សុវណ្ណដានីន នៅពេលនេះគឺបានរៀបចំជិតរួចរាល់អស់ហើយ និង ត្រៀមដាក់សម្ពោធជាផ្លូវការ ក្រោយពេលដែលកូវីដ ១៩ ស្ងប់ស្ងាត់ ។ អាជីវកម្មនោះ គឺលោក បើកលក់អាជីវកម្មធុងបាស់គ្រប់ប្រភេទ។ ជាក់ស្ដែងបើគេពិនិត្យតាមរយៈការរៀបចំហាងក៏ដូចជាទីតាំង គេចាប់អារម្មណ៍ឃើញថាមើលទៅ ពិតជាមានការចំណាយដើមទុនច្រើនគួរសម។ លោកថាហាងថ្មី ដែលបានរៀបចំគឺអោយតែកូវីត១៩ទៅបាត់ភ្លាមលោករៀបចំភ្លាម ដោយគម្រោងគឺនៅដើមឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here