នៅពេលជិតដាច់ឆ្នាំ២០២០នេះផុតទៅ បានបង្កអោយកំពូលតារាចម្រៀងសុគន្ធ នីសា ផ្តើមអារម្មណ៍ នឹកចង់បានកូនជាពន់ពេក ហ្វេនៗមានការជួយត្រេកអរ ប្រសិនបើមានគម្រោងបែបនេះមែននោះ ព្រោះថានីសា ក៏បានរៀបការច្រើនឆ្នាំរួចហើយស្របពេលមិត្តរួមសិល្បៈមួយចំនួនក៏មានគ្រួសារកូនជាចំណងដៃយ៉ាងសុខសាន្តហើយនោះ។
អ្នកនាង សុគន្ធ នីសា បានរៀបការមានស្វាមីអស់រយះពេលប្រមាណជាង៣ឆ្នាំមកហើយ នេះជាលើកដំបូងហើយដែលម្ចាស់បទបើស្រឡាញ់ម្តេចទុកអូនចោល អ្នកនាង សុគន្ធ នីសា បានបង្ហើបពីការចង់បានកូនចាប់តាំងពីនាងបារៀបការមក នាងអាចនឹងសម្រេចចិត្តយកកូននៅក្នុងអំឡុងឆ្នាំ២០២១តាមបំណងនាងនិងស្វាមី។ នាងបញ្ជាក់ថា កន្លងមកនាងនិងស្វាមីបានព្រមព្រៀងថានឹងយកកូនតាមបំណងណាមួយដែលបាននិយាយាគ្នា។
នាងថា កន្លងមកនាងមានបំណងចេញទៅរស់នៅអាមេរិក និងបង្កើតកូននៅទីនោះតែម្តង ដើម្បីបានសញ្ញាតិ ក្រោយគម្រោងមួយនេះត្រូវបរាជ័យនាងក៏បានសម្រេចចិត្តថានឹងយកកូននៅបំណាច់ឆ្នាំថ្មីនេះតែម្តង។
ការសម្រេចយកកូននៅឆ្នាំថ្មីនេះក៏ជាបំណងរបស់ចាស់ទុំទាំងសងខាងផងដែរ ដោយសារពួកគាត់គិតថា អាយុនាងនិងស្វាមីក៏កាន់តែច្រើនហើយដែរ សុគន្ធ នីសា មិនបានបោះបង់អាជីពសិល្បះរបស់នាងចោលឡើយ ពោលនាងនៅតែបង្ហាញមុខជាបន្តបន្ទាប់នៅលើឆាកតន្ត្រី ដោយសារនាងបានទទួលភ្លើងខៀវពីស្វាមី។