ខណៈដែលក្នុងថ្ងៃបុណ្យណូអែល គេផ្ដោតសកម្មភាពស្លៀកពាក់ពណ៌ក្រហម និង ជូនកាដូគ្នាទៅវិញទៅមកនោះ ម្ចាស់ប្រេន RNM Natural គឺអ្នកស្រី យ៉ែម ម៉ាលីស បែរជាបង្ហាញសកម្មភាព ក្នុងពិធីចែកអំណោយមួយគួរអោយសរសើរ ដែលនេះគឺជាសកម្មភាពចែករំលែកក្ដីសរលាញ់ ដែលអ្នកស្រីបានធ្វើក្នុងថ្ងៃណូអែល។ អ្នកស្រីក៏បានបញ្ជាក់ពីមូលហេតុដែលនាំអ្នកស្រី និង ក្រុមកាងារ បានរួមគ្នាធ្វើនូវកិច្ចការមួយនោះផងដែរ។

អ្នកស្រីបានបង្ហោះជាសាធារណៈថា” 🥰ថ្ងៃទី២៥ ថ្ងៃបុណ្យណូអែល ថ្ងៃរំលឹកថ្ងៃព្រះរាជកំណើតព្រះយេស៊ូ គ្រប់គ្នាទទូលបានកាដូជាច្រើន មានបាច់ផ្កា គ្រឿង
អល័ង្កា ឬសំភារៈផ្សេង ពីមនុស្សជាទីស្រលាញ់ បញ្ជាក់ថា អ្នកអោយនឹងអ្នកទទូល គឺមានក្តីស្រលាញ់ជាមួយគ្នា🥰
🥰ស្វាមីខ្ញុំថា គាត់អត់មានការដូអីអោយទេ មានតែខ្លួន ប្រពន្ធចង់ធ្វើអី ចង់បានអីឬទៅណា ប្តី ធ្វើអោយទាំងអស់ 😍😍
☺️បានដៃ នាំទៅចូលរួមចែកក្តីស្រលាញ់ជាមួយក្រុមជំនុំ( មិនណូណៃភ្នំពេញ) នឹងអង្គការ( ក្តីសុខសាន្តកម្ពុជា) ប៉ាដោយ ដែលមាន បងប្រុស Mades Meas ជាប្រធានអង្គការនឹងជា អ្នកដឹកនាំ ផ្ទាល់🥰
✅គោលដៅ ២ទីតាំង មានសៀមរាមនឹងកំពង់ធំ សរុប ២០០គ្រួសារ នឹងមានជាមួយការចែកក្តីស្រលាញ់ដល់លោកគ្រូអ្នកគ្រូគង្វាលផងដែរ ..
☺️មូលហេតុ ខ្ញុំមានកំលាំងចិត្តចូលរួមថវិការផ្ទាល់ខ្លួនចូលរួមការងារសង្គមជារឿយៗ ខ្ញុំគិតថា បើយើងអោយក្តីស្រលាញ់ទៅមនុស្សម្នាក់បានក្តីស្រលាញ់មកវិញតែម្នាក់ ចុះបើយើងចែកអោយដល់រាប់រយ រាប់ពាន់នាក់ ចឹងយើងមិនរិតតែទទូលបានក្តីស្រលាញ់តាមនឹងដែរ 😍
🥰ការគិត នឹងក្តីស្រលាញ់ដែរព្រះយេស៊ូ នឹងព្រះរស់ផ្តល់អោយ បានពង្រីកបេះដូងខ្ញុំអោយមានក្តីចែករំលែកកាន់តែទូលាយ
😍ទោះខ្ញុំនឹងគ្រួសារ មិនមែនជាអ្នកមានទ្រព្យហូរហៀ ប៉ុន្តែ ខ្ញុំនឹងគ្រួសារតែង ដក់ចំណែកតិចតួចពីចំណូលថវិកាដែលរកបានដើម្បីរួមចែករំលែក ចូលរួមការងារមនុស្សធម៌សង្គមជានិច្ច
😍ទានបន្តិចបន្ទួចដែលខ្ញុំធ្វើវាមិនដែលផ្គត់ផ្គង់ពួកគាត់បានទាំងស្រុង ប៉ុន្តែក៏រួមចំណែកដោះទាល់បាន១គ្រា …
🥰ហើយក៏ជឿថា ការចែករំលែកនេះនឹងធ្វើអោយខ្ញុំនឹងគ្រួសារ កាន់តែមានក្តីសុខផ្លូវចិត្តទ្វេឡើង ៗៗ…
🥰ហើយក៏ចង់លើកទឹកចិត្តដល់បងប្អូនជនរួមជាតិយើង អាចមានបេះដូងចែករំលែក នឹងមានក្តីស្រលាញ់ ចំពោះគ្នាទៅវិញ អ្នកមានធនធានជាង ចែកអ្នកទាល់ ..
🙏🙏ហើយក៏សូមអរគុណពីបេះដូង សំរាប់សប្បុរសធម៌ដែលចូលរួមការងារសង្គមដោយថវិកាផ្ទាល់ច្រើនៗ ពីបេះដូង
💢ហើយក៏ស្នើអ្នកពូកែរិះគន់នឹងទើស កុំអោយប្រើភាសាមិនសមរម្យទៅកាន់បេះដូងដ៏ស្អាតៗរបស់សប្បុរសជនទាំងអស់ដែលចេះចែកទាននោះអី បើយើងអត់ធ្វើ សូមកុំបង្អាក់ ចូលរួមអរសប្បាយទៅ …
😍ប៉ុន្តែមិនមែនមានន័យថាលើកទឹកចិត្ត អោយអ្នកមានលទ្ធភាពឬសមត្ថភាពធ្វើការបែជាមិនធ្វើ ហើយចាំតែជំនួយនោះទេ …
🥰អ្នកមានធនធានម្នាក់ៗមិនមែន សុខៗគេមានទេ គេខំណាស់ គេប្រឹងណាស់ ទើបគេរួចផុតពីបន្ទាត់ក្រីក្រ
😍លើកទឹកចិត្តអោយប្រឹងរើបំរាស់ទាំងអស់គ្នា ដរាបណាអ្នកប្រឹង អ្នកនឹងទទូលផលផ្លែ 😍
✅ខ្ញុំយល់ពីភាពខ្វះខាត់ ព្រោះមុនខ្ញុំមានថ្ងៃនេះខ្ញុំជាម្នាក់ដែលខ្វះមុខខ្វះក្រោយ ម្នាក់ដែរ
🥰ស៊ូស៊ូ ធ្វើម្តងហើយមិនសំរេចធ្វើទាល់តែសម្រេច
💢បើសិនទាល់គំនិតអត់ដឹងធ្វើអី អាចជួបជាមួយខ្ញុំ បាន
ខ្ញុំនឹងចែកទុករកស៊ី ជាមួយប្រេនRNM នឹងបង្រៀនអ្នកពី
របៀបរកលុយ ចូលហោប៉ៅ អោយអ្នកស្គាល់ថា មិចជាការផ្លាស់ប្តូរ 😍😍
🥰🥰🥰🥰🥰អរគុណព្រះ 🥰🥰🥰🥰🥰”។ ជាមួយនឹងការយកថ្ងៃសប្បាយផ្ទាល់ខ្លួន យកទៅចែករំលែកក្ដីស្រលាញ់ដល់អ្នកខ្សត់ខ្សោយនេះហើយ ដែលធ្វើអោយមនុស្សមិនតិចទេ កោតសរសើរពីសកម្មភាពរបស់អ្នកស្រី និង សប្បុរសជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here