ខ្សែភាពយន្តបុរាណខ្មែរដែលផ្តោតលើ មន្តអាគម ជំនឿ អូមអាមរឿង«គ្រូចិញ្ចឹមខ្មោច»រំពឹងថាទទួលបានការទាក់ទាញពីអ្នកទស្សនាក្រោយពេលផ្ចិតផ្ចង់ថតយ៉ាងយកចិត្តទុកដាក់ ក្រោយពេលក្រុងពលីចប់ចុងឆ្នាំនេះ នឹងផ្តើមលើកគ្នាក្រុមការងារថតផ្លូវការនាថ្ងៃ ១ មករា ២០២១ រដូវកាលថ្មីឆ្នាំថ្មី។

កាលពីព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២០ ផលិតកម្មរតនាភាពយន្ត បានដឹកនាំតារាចាស់ថ្មីមួយចំនួន និងក្រុមការងារភាពយន្តបានរៀបចំពិធីក្រុងពលីរឿងភាគថ្មីក្រោមចំណងជើងថា« គ្រូចិញ្ចឹមខ្មោច» ដែលនេះជាផលិតកម្មប្លែកគេ មានស្នាដៃដាក់បង្ហាញការងារថ្មីៗលើវិស័យភាពយន្តខ្មែរ ម្ល៉ោះហើយទើបសហការីទាំងមូលរំពឹងមុតមាំថា ខ្សែភាពយន្តមួយនេះ និងមានការចាប់អារម្មណ៍ក្រោយពេលចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍អប្សរា។

លោកកែវ រតនា អ្នកនិពន្ធ និង ដឹកនាំរឿង«គ្រូចិញ្ចឹមខ្មោច» លើកឡើងថា វណ្ណកម្មមួយនេះ នឹង បង្ហាញវត្តមានឆាប់ៗខាងមុខយើងនឹងចំណាយពេលប្រមាណ៣ទៅ៤ខែចុះថតរឿងនេះ ក្រោយបញ្ចប់កម្មវិធីក្រុងពលីយើងថត នូវថ្ងៃទី១ មករា ឆ្នាំថ្មីតែម្តង ៤រឿងនេះប្រជុំដោយតារាចាស់ថ្មីជាច្រើនដួង ដែលតួឯកមានលោក សាយ សៀរ៉ា ខ្លឹម ស្រីគា។ឯតារាជើងថ្មីទាំងអស់ដែលោក សម្រុកដាក់បង្ហាញ ចង់អោយចេះចាប់ឱកាសហើយពង្រឹងសមត្ថភាព និងរៀនយកគម្រូពីរៀមច្បងបើយើងស្រឡាញ់សិល្បៈពិត ត្រូវចេះព្យាយាមហើយកុំ មានជំងឺតួឯកពេក។

កញ្ញាខ្លឹម ស្រីគា តួឯកស្រីនៃសាច់រឿងនេះ បានលើកឡើងដែរថា នេះជាលើកទី១ដែលនាងប៉ះដៃគូជាមួយរៀមច្បង សាយ សៀរ៉ា យ៉ាងណានាងមិនបារម្មណ៍ឡើយមានតែព្យាយាមសម្តែងអោយល្អ ដ្បិតមិនដែលថតកុនជាមួយគ្នា តែក៏មានឱកាសធ្វើការងារសិល្បៈនៅខាងក្រៅច្រើនដងដែរដូចជាមនុស្សធម៌ជាដើម។



<img src="https://postnewscambodia.com/wp-content/uploads/2020/12/IMG_20201226_231350_288-1.jpg" alt="" width="1000" height="750" class="alignnone size-full wp-image-12384" /

LEAVE A REPLY

Please enter your comment!
Please enter your name here