អតីតបវរកញ្ញា miss grand Cambodia 2017 ខ្លឹម ស្រីគា បានបង្ហាញភាពព្រួយបារម្មណ៍ម្តងទៀតនៅពេលភាពបែកសាច់ធាត់របស់នាងចាប់ផ្តើម
ឡើងវិញម្តងទៀត ស្រីគា បានព្យាយាមរើបម្រាស់ ពេលដែលដឹងហើយខំតមអាហារសាច់ដែលនាងប្រយ័ត្នបំផុត ហេតុផលកាលពីពេលកន្លងទៅ នាងឡើងគីឡូធាត់រហូតខាត់ការងារសិល្បៈ។

ខ្លឹម ស្រីគា បានប្រាប់ថាមួយរយៈនេះនាង ឡើងសាច់ជាងមុនម្តងទៀតហើយដោយសារតែអាយុ វ័យរបស់នាងឃើញថាមិនតមឬហាត់ប្រាណគឺឡើង សាច់ស្រឺតៗតែម្តង។ ស្រីស្អាតដែលធ្លាប់មានរាងល្វតល្វន់សិចសុីប្រុសៗបាក់ចោមរូបនេះលើកឡើងទៀតថា មុននាងអររីករាយណាស់នៅពេលដែល ការព្យាយាមហាត់ប្រាណរបស់នាងបានសម្រេច រាងមកស្លីមល្អវិញហើយការងារសិល្បៈ បុកចូលទើបតែមួយរយៈក្រោយពេលកូវីដ វាយប្រហារម្តងទៀតធ្វើអោយខកខានហាត់ កីឡានៅក្លិបព្រោះមិនអោយជុំគ្នា យ៉ាងណានាងមិនអោយខូចរាង ជាថ្មីទៀតទេគឺនៅតែរកគន្លឹះវិធីធ្វើអោយត្រឡប់មករាងស្អាតវិញ។

ខ្លឹម ស្រីគា ធ្លាប់ធ្វើអោយគេចាប់អារម្មណ៍ច្រើនពេលចេញទៅប្រឡង លក្ខណៈអន្តរជាតិសម្រស់បវរកញ្ញា។នាងមានដងខ្លួនខ្ពស់ស្រឡូនអ្នកណាក៏សរសើរថាស្អាត ពេលនោះហើយទីផ្សារការងារសិល្បៈរបស់នាងបានហើបជាខ្លាំង។នាងបានទាំងថតរឿងភាគ និងស្ពត ព្រមទាំងបទចម្រៀខារ៉ាអូខេមួយចំនួន បែបនេះទើបនាងមិនសូវសប្បាយចិត្តពេលនាងធាត់។
img src=”https://postnewscambodia.com/wp-content/uploads/2020/12/IMG_20201228_065702_550.jpg” alt=”” width=”638″ height=”960″ class=”alignnone size-full wp-image-12405″ />

LEAVE A REPLY

Please enter your comment!
Please enter your name here