កាលពីថ្មីៗ ថៅកែផលិតផលអនឡាញយីហោ CTM Skin Care គឺអ្នកស្រី ណើ ចាន់ត្រា បានធ្វើពិធីជួបជុំតំណាងចែកចាយឆ្នើមប្រមាណជា៥០រូប ដើម្បីពង្រឹងសមត្ថភាព និងជំនាញ។ ពិធីដែលបានធ្វើឡើងនេះ ក៏ជាការជួបជុំតំណាងខេត្ត ខ័ណ្ឌ ដែលមិនខុសពីការពង្រឹងទំនាក់ទំនង និង មិត្តភាពផងដែរ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ផលិតផល CTM Skin Care របស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា កាន់តែវាយយកទីផ្សារក្នុងនាមជាផលិតផល Online ដោយផលិតផលមួយនេះ ក៏ពង្រីកបានតំណាងចែកចាយកាន់តែច្រើននៅទូរទាំងប្រទេស។ អ្នកស្រី ណើ ចាន់ត្រា ដែលជាម្ចាស់ប្រេនក៏ទទួលបានការសរសើរថាជាថៅកែស្រីវ័យក្មេង ដែលមានទឹកចិត្តសប្បុរសធម៌ នៅក្នុងសង្គមផងដែរ។