កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០ តារាសម្ដែង លោក ស្រេង ឈាងឡេង ដែលត្រូវបានគេស្គាល់ថា គឺជាថៅកែហាងហ្សឹម នៅលើផ្លូវរទេះភ្លើងក្រោយវត្តតាំងក្រសាំង និង ជាអគ្គនាយិកាក្រុមហ៊ុនដីឡូតិ៍ បានបង្ហោះពីវត្តមានកូនប្រុសទី២ គួរអោយភ្ញាក់ផ្អើល។ លោកបានបង្ហោះ ដោយភ្ជាប់នឹងរូបគូដណ្ដឹងដែលទើបសម្រាលកូនខ្ចីថា”🙏ជំរាបសួរម៉ាក់ៗប៉ាៗ​ តាយាយ​កូនប្រុស​ មហាលាភនាំសំណាងចេញមកមេីលពិភពលោកដ៏អស្ចារ្យនេះហេីយ​ យប់នេះឆ្លងឆ្នាំជាមួយគ្នា🤝❤️ អរគុណអូនសំលាញ់​ អរគុណកូនប្រុស​ សម្រាប់ការដូរពិសេសមហាសាលនេះ​ អរគុណគ្រូពេទ្យជំនាញនឹងបងប្អូនគ្រប់គ្នាសម្រាប់ការជូនពរ❤️31/12/2020🆑”។ ជាមួយនឹងការប្រកាសអយដឹងពីវត្តមានកូនប្រុសដែលភរិយាទើបតែសម្រាលនៅថ្ងៃដាច់ឆ្នាំនេះ លោកក៏បានទទួលស្គាល់ថា លោក និង ភរិយា ក៏មានកូនស្រីច្បងវ័យជាង១ឆ្នាំរួចបាត់ទៅហើយផងដែរ ដែលមានន័យថា នៅពីក្រោយភាពជោគជ័យមុខជំនួញ និង សិល្បៈ គឺលោកក៏មានសុភមង្គលណាស់ដែរ បើទោះជាលោក និង គូដណ្ដឹង នៅមិនទាន់រៀបការ ក៏ព្រោះតែបញ្ហាកូវីត19មិនអាចអោយលោកកំណត់ពិធីបាន។ ម្នាក់ៗលាន់មាត់មិនតិចទេ នៅពេលដែលលោកបង្ហោះថា ខ្លួន និង ភរិយា បង្កើតបានកូន២នាក់ទុកជាចំណងដៃហើយ ហើយក៏មានអ្នកខកចិត្តមិនតិចដែរ នៅពេលលោកបង្ហាញមុខភរិយា និង កូនទាំងពីរនាក់ដោយចំហរនៅក្នុងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here