យោងតាមការបង្ហោះលើផេកផ្លូវការរបស់អ្នកនាង នួន សុន្ទរី ដែលជាអគ្គនាយិកាក្រុមហ៊ុន សម្រស់ធម្មជាតិ បានធ្វើអោយមានការភ្ញាក់ផ្អើល អមដោយការសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងស្រាប់តែប្រកាសជាសាធារណៈថា នឹងបន្តបរិច្ចាគចំនួន50ម៉ឺនដុល្លារទៀត ដើម្បីសង្គម និង មនុស្សធម៌។ នេះជាការលះបង់មួយដ៏ច្រើន ដែលមានន័យថា បើទោះជាអ្នកនាង និង ស្វាមី បានក្លាយជាមនុស្សជោគជ័យ តែក៏បានបន្តរួមចំណែកជួយដល់អ្នកខ្សត់ខ្សោយ។

អ្នកនាង បានបង្ហោះកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០ថា នាងខ្ញុំស្រីអូន និង ស្វាមី ឈាង រ័ត្ន កំពុងបញ្ចេញថវិកាចំនួន 2,000,000,000រៀល (50ម៉ឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ទៅដល់ជនពិការ និង ចាស់ជរា ដែលមានជីវភាពលំបាកខ្លាំង ទូទាំង២៥ខេត្តក្រុង។ នេះជាអ្វីដែលពួកយើងអាចជួយសម្រាលទុក្ខលំបាកខ្លះៗរបស់បងប្អូនដែលពិការ និង លោកតាលោកយាយចាស់ជរា ដែលទីទ័លខ្លាំង ជូនបុណ្យផងបងប្អូនខ្មែរ។ សូមអោយឆ្នាំថ្មី ២០២១ នាំយកនូវសិរីសួស្ដី និង រឿងល្អៗជូនបងប្អូនខ្មែរទាំងអស់គ្នា។ ដោយក្ដីគោរពពីនាងខ្ញុំ ស្រីអូន និង ស្វាមី”។ ការបង្ហោះរបស់អ្នកនាង កាន់តែជួយអោយអ្នកនាង ទទួលបាននូវការកោតសរសើរ ខណៈដែលសកម្មភាពសប្បុរសធម៌ ដែលអ្នកនាងបានធ្វើគឺជាអ្វីដែលមហាជនលាន់មាត់ជាយូរមកហើយ។ ទឹកប្រាក់រហូតដល់៥០ម៉ឺនដុល្លារដែលអ្នកនាង និង ស្វាមី ប្រកាសជួយនេះ នឹងក្លាយជាជំនួយសប្បុរសធម៌ ដែលមានតួលេខខ្ពស់ ជាប្រយោជន៍ដល់ជនពិការ និង ទុរគតជនដែលខ្វះខាត។

LEAVE A REPLY

Please enter your comment!
Please enter your name here