មុននេះបន្តិចអ្នកនាង ម៉េង កែវពេជ្ជតាបានបង្ហោះសារមានខ្លឹមសារថា « មិនអាចត្រឹមតែសូមទោស ក៏រួចខ្លួនទេមីង ខ្ញុំមិនទទួលយកទេ !
បេីការជេរគេ គម្រាមសម្លាប់គេរួចហេីយសូមទោសបាន ប្រទេសក៏មិនបាច់មានច្បាប់ដែរ នាំគ្នាដេីរជេរ ដេីរសម្លាប់គ្នាពាសវាលពាសកាលទៅ ។
ឆ្ងល់ដែរ បេីសិនខ្ញុំជាអ្នកគំរាមសម្លាប់អ្នកឯងវិញ តេីអ្នកឯងនឹងធ្វេីម៉េច ? ខឹង ប្តឹង ដាក់ទោស ? ហេីយបបួលពួកតែស្ករចូលមកជំទាលដៀលជេរប្រមាថហៅថាមីតារាអញ្ចេះ មីតារាអញ្ចុះ តាមចិត្តដេីម្បីឆ្លៀតឱកាស ? ច្បាស់ណាស់ ដូចរឿងនេះ ខ្ញុំមិនដែលស្គាល់ឬមានបញ្ហាអីជាមួយផង ក៏មីងស្អប់ខ្ញុំ និងសាហាវដាក់ខ្ញុំប៉ុណ្ណឹងទៅហេីយ ទំរាំតែខ្ញុំមានអ្វីខុសទៀត មីងមិនលេីកលែងទេ ដូច្នេះខ្ញុំសូមឆ្លេីយតបតាមនិតិវិធី ដេីម្បីទុកជាគំរូដល់ពួកអ្នកចូលចិត្តចូលមកជេរបញ្ចោរ និងប្រេីអំណាចគម្រាមសម្លាប់ដូចមីងឯងអាងតែខ្លួននៅឆ្ងាយគិតថាគ្មានអ្នកស្គាល់ ។ ខ្ញុំក៏ចង់ដឹងដែរថាមីងមានខ្នងនៅទីណាខ្លះ ហេីយធំប៉ុណ្ណាទេីបបានជាហ៊ានបញ្ជាអោយគេទៅជួបខ្លួន បេីមិនទៅប្រយ័ត្នងាប់ ស្រួលៗយ៉ាងនេះ ! ខ្លួនមានថានៈនាទីជាឱសថការីកំពុងបំរេីការងារ និងមានបេីកការព្យាបាលមនុស្សផង តែបែរជាមានចរិតកោងកាចឃោឃៅសាហាវព្រៃផ្សៃហួសថ្លែង.. តែឆ្ងាញ់ត្រង់ពេលគេតាមទាន់ដល់មុខផ្ទះ ក៏រំអួយថាមិនសូវស្រួលខ្លួន គិតច្រេីន ចង់ឆ្កួត..ឯណាទៅវិញ....។ បេីម្តងជា ម្តងឆ្កួតបែបនេះ អញ្ចឹងមីងត្រៀមបិទឱសថស្ថាន និងក្លីនិកអោយហេីយទៅ គ្មានច្បាប់ឯណាអនុញ្ញាតិអោយមនុស្សរោគចិត្ត មនុស្សឆ្កួតសសៃប្រសាទមកបេីកលក់ថ្នាំ និងព្យាបាលគេនុះទេ ហេីយមីងក៏នៅតែត្រូវទទួលខុសត្រូវចំពោះខ្ញុំដែរ កុំគិតថាធ្វេីឆ្កួតអាចរួចខ្លួនអោយសោះ !
នាងខ្ញុំសូមផ្ញេីសំណុំរឿងព្រហ្មទ័ណ្ឌមួយនេះជាមួយស្ថាប័នមានសមត្ថកិច្ចផង សូមជួយផ្តល់យុត្តិធម៌ដល់អ្នកសិល្បៈស្លូតត្រង់ដែលតែងត្រូវមនុស្សពាលធ្វេីបាបម្នាក់នេះផង
នាងខ្ញុំក៏សូមអរគុណបងប្អូន ទស្សនិកជន និងហ្វ៊ែនដែលគាំទ្រ និងជួយផ្តល់កម្លាំងចិត្តដល់នាងខ្ញុំ សូមអរគុណ
ភ្នំពេញ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០២០។ »
យ៉ាងណាមិញយើងនៅពុំទាន់ដឹងនៅឡើយថាការខំមិនប្រមាថអាយុជីវិតទៅកាន់តារាស្រីរូបនេះគ្រាន់តែជាការយល់ច្រឡំ ឬជាចេតនាអាក្រក់ដើម្បីបង្ករការភ័យខ្លាចនោះទេ មានតែរង់ចាំតាមដានបន្តទៅទៀតថាតើអ្នកនាងនឹងមានចំណាត់កាតបែបណាចំពោះម្ចាស់គណនីរូបនេះ។