អំឡុងឆ្នាំ២០២០ គេកត់សម្គាល់ឃើញ អ្នកស្រី ចាន់ ស្រីនុច ហៅ មុំ ដែលជាថៅកែហាង NT Salon នៅខាងក្រោយផ្សារទួលគោក រងផលប៉ះពាល់មួយចំនួនលើផ្នែកអាជីវកម្ម ដោយសារតែកូវីត១៩។ ក្នុងនោះក៏រងការប៉ះទង្គិចអារម្មណ៍ ព្រោះតែសម្ដីរបស់មនុស្សមួយចំនួន ដែលធ្វើអោយអ្នកស្រី មិនស្រលះចិត្តផងដែរ។ យ៉ាងណាមិញ អ្នកស្រីនៅតែរក្សាភាពស្ងៀមស្ងាត់ ដោយក្រៅពីមិនតបត ក៏ប្រឹងញញឹមធ្វើផ្លូវចិត្តរបស់ខ្លួន កាន់តែរឹងមាំគួរអោយសរសើរនោះដែរ។

មិនខុសពីដើមឈើខ្ពស់នោះទេ គឺកាន់តែខ្ពស់កាន់តែត្រូវខ្យល់បក់បោកខ្លាំង គឺកាន់តែជោគជ័យ កាន់មានមារតាមជ្រែក ដែលធ្វើអោយ អ្នកស្រី មុំ NT Salon មានការប៉ះទង្គិចអារម្មណ៍។ អ្នកស្រីបានទម្លាយពីអារម្មណ៍ដែលរងការប៉ះទង្គិចកាលពីចុងឆ្នាំកន្លងទៅ ដោយអ្នកស្រីបានភ្ជាប់នឹងពាក្យជូនពរថា”ឆ្លងឆ្នាំថ្ងៃនេះ ខ្ញុំសូមអោយមនុស្សអាក្រក់ៗ សយ ចង្រៃ ក្នុងឆ្នាំនេះចេញពីជីវិតខ្ញុំ ហេីយអ្នកអាក្រក់ៗអោយវាឃេីញទាន់ហន់ ក្នុងឆ្នាំ2021នេះ គេខំធ្វេីល្អឯងខំធ្វេីអាក្រក់ ក្នុងឆ្នាំថ្មីនេះ សូមអោយខ្ញុំជួបមនុស្សល្អៗ រឿងល្អៗ មានលុយច្រេីនសំម្រស់ក្មេងជាងវយ័គ្រួសារមានក្ដីសុខ🍀🙏”។ ជាមួយនឹងសារមួយឃ្លានេះ បង្ហាញយ៉ាងច្បាស់ថា កាលពីឆ្នាំចាស់កន្លងទៅ គឺអ្នកស្រី មានមនុស្សមួយចំនួនធ្វើអោយប៉ះពាល់អារម្មណ៍ ធ្វើអោយមិនសប្បាយចិត្ត បើទោះជាអ្នកស្រី រមែងបញ្ចេញស្នាមញញឹមដាក់មនុស្សនៅជុំវិញខ្លួន និង ត្រូវគេកត់សម្គាល់ថាគឺជាមនុស្សរឹងមាំមួយរូប។ ក្រៅពីមិនបង្ហើបថានោះបុគ្គលទាំងនោះគឺជាអ្នកណា ហើយរឿងអ្វីខ្លះធ្វើអោយអ្នកស្រីប៉ះពាល់អារម្មណ៍កន្លងមក អ្នកស្រីក៏នៅតែញញឹមលើកទឹកចិត្តខ្លួនឯង និង ជូនពរអោយក្នុងឆ្នាំថ្មីនេះ បានជួបតែរឿងល្អៗ ខុសកាលពីឆ្នាំចាស់នោះ។ អ្នកស្រីថា ខ្លួនសាងល្អច្រើនណាស់ ធ្វើបុណ្យដាក់ទានច្រើនណាស់ ទើបអ្នកស្រី មិនដែលយកអារម្មណ៍ទៅគិតនឹងរឿងដែលធ្លាប់បានជួប ហើយធ្វើអោយអ្នកស្រីនៅតែស្រស់ស្រាយ និង ជោគជ័យក្នុងអាជីវកម្ម បើទោះជារអាក់រអួលខ្លះកាលពីកូវីត19ផ្ទុះខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here