ម្ចាស់ពានគ្រងឈុតកម្រឆ្នាំ ២០១៨ និងជាសមាជិករបស់គ្រួសារតារាកម្ពុជាលោក សុិន សុធារិទ្ឋ កំពុង រង់ចាំពេលវេលាជ័យមកដល់ យ៉ាង អន្ទៈសា ព្រោះឆាប់ៗ នេះ លោក រៀបការរ បញ្ចប់ ជីវិតនៅលីវ។ តាមរយៈរូបភាព Pre-Wedding ជាច្រើនសន្លឹកដែលលោកបានបង្ហោះនោះហាក់ប្រកាសដំណឹងដល់មហាជនដែលបានគាំទ្រលោកឱ្យជ្រាបថាពេលនេះលោកមានម្ចាស់បេះដូងហើយក៏ត្រៀមនឹងដឹកដៃគ្នាចូលរោងការ ធ្វើឱ្យហ្វេនៗនារីៗមួយចំនួនដែលលួចពេញចិត្តលោកខកចិត្តមិនតិចនោះទេ។
ពិធីមង្គលការរបស់តារាសម្ដែងមុខស្រស់លោក សុិន សុធារិទ្ឋ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ ឆាប់ៗខាងមុខនេះនៅឯគេហដ្ឋាខាងស្រី ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម។ ចំណែកភ្ញៀវដែលអញ្ជើញចូលរួម អាចនិងមានអ្នកសិល្បៈប្រមាណជាង ១០តុផងដែរ។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គម របស់ សុិន សុធារិទ្ឋ វិញលោកបានសរសេររៀបរាប់នូវសារដ៏ផ្អែមល្ហែម ធ្វើឱ្យអ្នកអានខ្លះសឹងតែលើសជាតិស្ករ ដោយសំណេរនោះបញ្ជាក់ថា «អរគុណពេលវេលាកន្លងមកដែលធ្វើអោយយើងបានស្គាល់គ្នាហើយឆ្លងកាត់រឿងជាច្រើនរហូតសម្រេចចិត្តកាន់ដៃគ្នាបន្តទៅមុខជាមួយគ្នា បងអរគុណដែលព្រមទទួលយកបងព្រមរួមជីវិតជាមួយបង។ ជាពិសេសបងអរគុណដល់លោកប៉ាអ្នកម៉ាក់បងប្អូនរបស់អូនដែលព្រមប្រគល់អូនមកអោយបងមើលថែបន្ទាប់ពីគាត់ទំាងអស់គ្នា ហើយអ្វីដែលបងសន្យាគឺបងនិងព្យាយាមធ្វើរឿងគ្រប់យ៉ាងឲ្យល្អបំផុត។ love ❤️ u for ever in my heart (Lin)។»
ជាមួយគ្នានេះដែរក៏មានការ comment ក្រោមរូបភាពនិងសារដ៏មានអត្ថន័យនេះពីសំណាក់មិត្តភក្តិរួមអាជីពសិល្បៈ សម្តែងនូវក្ដីរីករាយ និងមានការជូនពរជ័យដល់គូរស្នេហ៍ថ្មីដែលត្រៀមដឹកដៃគ្នាចូលរោងជ័យឆាប់ៗនេះជួបតែសេចក្ដីសុខ និងជោគជ័យក្នុងជីវិតគូផងដែរ។