នេះជារឿងថ្មីដើមឆ្នាំ ដែលត្រូវបក់ផាត់ចំ តារាចម្រៀងរូបសង្ហាម្នាក់ ធ្លាយរឿងរ៉ាវដីធ្លីយូរឆ្នាំ។ យ៉ាងណាគេពិតជាភ្ញាក់ផ្អើលនៅពេលមាន ករណីខាងលើកើតឡើងបែបនេះហើយក្លាយចំនុចតាមដាន យ៉ាងខ្លាំងតែម្តង។

លោកនៅ សុីនឿន បាននឹងជាប់រឿងក្តីដ៏ចម្រូងចម្រាស់មួយ រហូតតុលាការចេញដីកាសម្រេចអោយលោកត្រូវឃុំខ្លួននៅមណ្ឌលកែប្រែថែមទៀតផង។នេះបើតាមការប្រកាសរបស់លោក​​ ហេង ឡុង ប្រធានសមាគមមិត្តសិល្បះស្ម័គ្រចិត្តជួយសង្គម​ តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០។

យ៉ាងណាគេមិនដឹងថា រឿងរ៉ាវរបស់លោកនៅ សុីនឿន បានកើតឡើងដោយរបៀបណានោះឡើយ ប៉ុន្តែបើយោងតាមការខំមិនពីមហាមួយចំនួននៅពីក្រោយអ្វីដែលលោក ហេង ឡុង បានបង្ហោះនោះបានបញ្ជាក់ថា ករណីនេះគឺលោក នៅ សុីនឿន បានទន្រ្ទានយកដីអ៊ំខ្លួនឯង​ រួចស្រែករកយុត្តិធម៍។លោកហេង​ ឡុង​ សូមសិក្សាអោយបានច្បាស់ផងណាលេីរឿងនេះ។
ពាក់ព័ន្ធបញ្ហានេះលោក ហេង ឡុង​​ បានរៀបរាប់តាមរយះសារបង្ហោះតាមហ្វេស ប៊ុកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងផលិតកម្មរស្មីហង្សមាសលោក នៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទ៖ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។
លោកបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបានការសម្របសម្រួលទើបសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសំអាងហេតុ៨ចំណុច។
មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះលោក នៅ ស៊ីនឿន ក៏បានមកជួបពិភាក្សាជាមួយខ្ញុំបាទ ហេង ឡុង ក្នុងនាមជា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់ ។
លោក នៅ ស៊ីនឿន បានបញ្ជាក់ថា ៖ ទីតាំងដែលលោកបានចូលរស់នៅតាំងពីឆ្នាំ២០០៩ ប៉ុន្តែឆ្នាំ២០១៣ ទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរ។
បើតាមលោក ហេង ឡុង ករណីនេះយើងខ្ញុំកំពុងពិភាក្សា និងពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់។
យ៉ាងណារហូតមកទល់ថ្ងៃទី ៣ ខែមករា ឆ្នាំ២០២១នេះគេនៅមិនទាន់ដឹងទេថា​​ ករណីលោក នៅ សុីនឿន បានដោះស្រាយដល់ណានៅឡើយទេ ក្នុងពេលដែលលោក ហេង ឡុង ហាក់មិនទាន់បានបង្ហាញនូវតកម្រុយនៃការដោះស្រាយពីមេធាវីរបស់លោកនៅឡើយ។
យើងកំពុងតាមដានករណីនេះថាតើ មានសភាពវិវត្តន៍ឡើងបែបមិចទៀត ក្នុងពេលតារាល្បីម្នាក់ត្រូវចេញពាក្យលេចឭអោយឃុំខ្លួននៅមណ្ឌលកែប្រែ។

LEAVE A REPLY

Please enter your comment!
Please enter your name here