តារាចម្រៀងសំឡេងពិរោះ និងជាម្ចាស់បទ«អំពើល្អ» ហុិន លីដា នៅតែក្រាញជាមួយ ការងារសិល្បៈទីដែលនាងខំស៊ូ លះបង់រាប់ឆ្នាំ។ បើនិយាយពីកេរ្តី៍ឈ្មោះ ហុិន លីដា មានគេស្គាល់ច្រើន ប៉ុន្តែអ្វីដែលនាងបានសាង នូវមិនទាន់សមតាម ចិត្តបំណងរបស់នាងនៅឡើយ។

ហុិន លីដា រាល់ថ្ងៃក្រៅពីច្រៀងនៅ តាមហាងពេលយប់ នាងក៏ឆ្លៀតពេលសម្តែង ច្រៀងតាមរយៈកញ្ចក់ទូរទស្សន៍ មួយចំនួន ដើម្បីពង្រីកឥទ្ឋិពល។ លីដា ក៏ឃើញឧស្សាហ៍ បង្ហាញវត្តមាននៅតាមកញ្ចក់ទូរទស្សន៍ហង្សមាស ទីដែលនាងខំចូលរួមប្រឡងចម្រៀងធំមួយ កន្លងទៅ។ យ៉ាងណា គេនៅតែសួរថា ពេលនេះហុិន លីដា ក្លាយជាតារាចម្រៀងប្រចាំហង្សមាសឬរស្មីហង្សមាសហើយឬនៅ គ្រាមិនសូវមានបទច្រៀងដូចគេ។

ទោះបីជាបែបនេះ ហុិន លីដា បានបង្ហាញតម្រុយខ្លះៗថា នឹងមិនអោយគេឯងខាតបង់ការរង់ចាំនាងនោះទេ។ នាងនឹងតបសងវិញមិនអត់ប្រយោជន៍ឡើយ។ ទាំងនេះ មានន័យថា ស្រីម៉ៅ ហុិន លីដា ចូលច្រៀងផលិតកម្មណាមួយឆាប់ៗ នេះឬយ៉ាងណា។ ប្រសិនបើនាងមានកន្លែងច្រៀងស្តង់ដារមែននោះពិតជាធ្វើ អោយមានការ បំបែកភាពទាក់ទាញជាថ្មី។

3 COMMENTS

  1. My idol
    ចុះឃេីញតន់ ចន្ទសីម៉ា ផុសថាគាត់ជាកូនពៅ នៅផលិតកម្មកាឡាក់ស៊ី?

  2. ហុិន លីដា My idol
    ច្បាស់100% ចូលកាឡាក់ស៊ី
    សីម៉ា ផុសលេីផេកផ្ទាល់ខ្លួនគាត់

  3. មិនបាច់ឆ្ងល់ទេ កាឡាក់ស៊ី ច្បាស់ក្រឡែត
    អាសីម៉ា ផុសប៉ុនណាណី

Leave a Reply to Saokry Yun Cancel reply

Please enter your comment!
Please enter your name here