យោងតាមស្ថិតិ នៅដើមខែធ្នូ ឆ្នាំ២០២០ អ្នកនាង បានចូលរួមជាមួយរដ្ឋាភិបាលរហូតដល់15ម៉ឺនដុល្លារ។ អំឡុងដើមខែធ្នូដដែល អ្នកនាងបានបរិច្ចាគចំនួន៥ពាន់ដុល្លារ ជួយដល់ប៉ូលីសចរាចរណមួយរូប ព្រោះតែលោកមានជម្ងឺធ្ងន់ធ្ងន់ហើយត្រូវការបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាន់។ អ្នកនាងក៏បានចំណាយប្រាក់ច្រើនពាន់ដុល្លារ ជួយដូរ លលាក្បាល អោយក្មេងប្រុសម្នាក់ ហើយបានទទួលយកក្មេងប្រុសនោះ ជាកូនចិញ្ចឹម។
នៅពាក់កណ្ដាលខែធ្នូ ក្នុងឆ្នាំ២០២០ អ្នកនាង បានប្រកាសទទួលយកតាស៊ីក្លូ យាយៗតាៗទុរគត និង តារាសម្ដែងជាតួអង្គឪពុក និង តួអង្គម្ដាយមួយចំនួន អោយធ្វើជាឪពុកម្ដាយធម៌ ដោយអ្នកនាងប្រកាសចិញ្ចឹម និង ផ្គត់ផ្គង់អ្នកទាំងនោះអស់មួយជីវិត។ ក្នុងចំណោមចាស់ៗទុរគតទាំងនោះ រួមមានតារាសម្ដែងជាតួម្ដាយ៤រូប គឺអ្នកស្រី អ៊ុំ សក្កណា ហៅម៉ែនឿន, អ្នកស្រី ចាន់ សោភណ្ឌ ហៅ រ៉េត រ៉ូស, អ្នកស្រី ញឹម សុខា និង អ្នកស្រី សយ ណារីរ័ត្ន។ ការទទួលចិញ្ចឹមមនុស្សចាស់ៗទាំងនេះ អ្នកនាងបានរ៉ាប់រងលើការផ្ដល់កន្លែងស្នាក់នៅ លើការបង់ថ្លៃបន្ទប់ជួល ការចំណាយហូបចុក និង ការចាយវាយប្រចាំថ្ងៃ ដោយអ្នកនាង និង ស្វាមីប្រគល់ប្រាក់អោយផ្ដាច់រៀងរាល់មួយឆ្នាំម្ដង ជូនដល់ឪពុកធម៌ ម្ដាយធម៌ និង កូនធម៌ទាំងនោះ។ អ្នកនាងក៏ចំណាយប្រាក់ទិញធានារ៉ាប់រងលើសុខភាពជូនដល់ឪពុកធម៌ និង ម្ដាយធម៍ទាំងនោះ ដែលសរុបជាទឹកប្រាក់គឺមិនតិចម៉ឺនដុល្លារនោះឡើយ។ ក្នុងខែធ្នូដដែល អ្នកនាងក៏ត្រូវបានអង្គការមួយប្រកាសថា បានបរិច្ចាគជួយដល់ក្មេងៗកំព្រានូវទឹកប្រាក់ច្រើនម៉ឺនដុល្លារ និងត្រូវបានក្រុមល្ខោនខោលមួយ ប្រកាសថា អ្នកនាងបានជួយទឹកប្រាក់ជាង១ម៉ឺនដុល្លារ។ នៅថ្ងៃខួបអាពាហ៍ពិពាហ៍៣ឆ្នាំ កាលពីចុងខែឆ្នូ ក្នុងឆ្នាំ២០២០ អ្នកនាង និង ស្វាមី ក៏បានបរិច្ចាគទឹកប្រាក់ចំនួន 10ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា។ អ្វីដែលគួរអោយភ្ញាក់ផ្អើល គឺ នៅថ្ងៃទី៣១ ធ្នូ មុនដាច់ឆ្នាំ២០២០ អ្នកនាងបានប្រកាសនៅលើហ្វេសប៊ុកថា បានត្រៀមទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារបន្ថែមទៀត ជួយដល់ក្រុមជនពិការ និង ជួយដល់ការងារសង្គម។ ការបរិច្ចាគដ៏ច្រើនរបស់អ្នកនាង ក៏ក្លាយជាជំនួយសប្បុរសធម៌ ដែលកាន់តែធ្វើអោយមានប្រយោជន៍ ដល់ជនពិការ និង ទុរគតជនដែលខ្វះខាត ជាគំរូនៅក្នុងសង្គម។https://www.facebook.com/cambodia.family.stars/videos/1332764727089277/

LEAVE A REPLY

Please enter your comment!
Please enter your name here