បន្ទាប់ពីទទួលជោគជ័យក្នុងអាជីវកម្មលក់ដីធ្លី និងបើកហ្គារាស់លក់ឡាន លោក k01 បានប្រកាសនូវអាជីវកម្មថ្មីមួយទៀតហើយ កាលពីព្រឹកថ្ងៃទី២៤ មិថុន ២០២០ មុននេះ ដោយមានវត្តមានអភិបាលរងខណ្ឌសែនសុខជាគណអធិបតី។ ក្នុងពិធីនោះលោក ក៏បានប្រកាសឱ្យអ្នកបរាជ័យក្នុងអាជីវកម្មទាំងឡាយ និងអ្នកបាត់បង់កាយសម្បទាធ្វើជាដៃគូសហការណ៍ផងដែរ។
លោក និយាយថា អាជីវកម្មក្រុមហ៊ុនថ្មីដែលលោកបើកដំណើរការនេះ គឺមានឈ្មោះថា K01 រៀលអ៉ីស្ទែតឯ.ក ដោយរួមមានមុខជំនួញដីធ្លី លក់ឡាន និងអ្វីដែលសំខាន់បំផុតគឺជំនួញនាំចូលទឹកអប់ និងផលិតផលថែរក្សាសម្រស់តាំងពីចុងជើងដល់ចុងសក់ ដោយផលិតផលថ្មីនេះក៏នឹងបើកឱកាសឱ្យអ្នកដែលត្រូវការប្រាក់ចំណូលបន្ថែមគ្រប់រូបក្លាយជាអ្នកបង្ហោះលក់ផលិតផល ដោយមិនចាំបាច់ចំណាយដើមទុន ហើយលោកនិងក្រុមការងារក៏ផ្ដល់ផេកដែលមានប្រជាប្រិយស្រាប់ និងបង្រៀនពីរបៀបលក់ដើម្បីឱ្យទទួលបានជោគជ័យផងដែរ។ លោកអះអាងថា លោកពេញចិត្តជួយដល់អ្នកដែលបរាជ័យនៅក្នុងអាជីព ដោយលោកយល់ថាអ្នកទាំងនោះគឺជាបុគ្គលដែលមិនអាចខ្វះបានក្នុងការជ្រោមជ្រែងនោះផង។
ជាមួយគ្នានោះលោកក៏បានប្រកាសថាក្រុមហ៊ុនដែលទៅតែកាត់ខ្សែរបូរណ៌សម្ភោធនេះ គ្រាន់តែជាសាខាមួយនៅក្នុងខណ្ឌសែនសុខប៉ុណ្ណោះ ដោយលោកនឹងគ្រោងបើកសម្ភោធទីតាំងផ្សេងៗជាច្រើនកន្លែងទៀត ដើម្បីពង្រីកប្រសិទ្ធភាពអាជីវកម្ម។