កញ្ញា វណ្ណា វត្តី ត្រូវបានគេស្គាល់ថាជាសមាជិកដ៏សកម្មមួយរូបនៅក្នុងក្រុមជាពិសេសតែងឃើញលេចមុខក្នុងកម្មវិធីមនុស្សធម៌របស់ក្រុមផងដែរ។ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះនាងមានភាពមមាញឹកត្រូវចុះទៅទទួលខុសត្រូវការងារចម្បងផ្ទាល់ខ្លួនមួយចំនួននៅតាមខេត្តយ៉ាងណាក្ដី ក៏នាងនៅតែឆ្លៀតធ្វើទានបន្តិចបន្តួចតាមលទ្ធភាពដែលនាងអាចធ្វើបាន ដល់ក្មេងៗនៅក្នុងភូមិបង្ហាញពីក្ដីស្រឡាញ់គួរឱ្យសរសើរ។

នៅលើបណ្តាញ ហ្វេសបុក របស់ វណ្ណា វត្តី នៅតែមានការចែក រំលែក អំណោយទាន ដែលមើលទៅ ពិតជា ធ្វើអោយគ្រប់គ្នា សរសើរ ហើយថានាង ពិតជាចេះ សន្សំបុណ្យធ្វើអោយ ខ្លួនជ្រះថ្លាណាស់។ នេះមិនមែនជាលើកទីមួយនោះទេដែលតារាស្រីរូបនេះមានទឹកចិត្តប្រពៃជ្រះថ្លាក្នុងការធ្វើទាន កញ្ញា វណ្ណា វត្តីក៏ធ្លាប់ចូលរួមចែកទាន ឬប្រគល់អំណោយធំៗជាច្រើនលើកច្រើនសារមកហើយ។ តែអ្វីដែលគួកោតសរសើរនោះគឺតារារូបនេះមិនដែលថតបង្ហោះឬបង្អួតប្រកាសប្រាប់ពីសកម្មភាពធ្វើបុណ្យរបស់ខ្លួនឱ្យមហាជនបានឃើញនោះឡើយ។

នេះជាសកម្មភាព និងទឹកចិត្តដ៏គួរឱ្យកោតសរសើរខ្លាំងណាស់ដែលតារារូបនេះចេះចែករំលែកធនធនរបស់ខ្លួនទៅតាមលទ្ធភាពដែលអាចធ្វើបានដល់អ្នកក្រខ្សត់ ហើយក៏ជាសកម្មភាពមួយដែលមនុស្សទូទៅគួរយកគម្រូតាម។ កញ្ញាក៏បានថ្លែងថា
វាជាការងារ ដែលនាងធ្លាប់ចូលចិត្ត ណាមួយនាងផ្ទាល់ក៏ធ្លាប់បានឆ្លងកាត់នូវភាពលំបាកលំបិនច្រើនមកហើយដែរ ទើបអោយតែឃើញ អ្វីទុក្ខសោក ចេះតែចង់ជួយតាមសមត្ថភាព។

យ៉ាងណានាងក៏សប្បាយចិត្តពេលឃើញសង្គមយើងសព្វថ្ងៃក៏មានការសស្រាក់សស្រាំគ្នាក្នុងកិច្ចការងារមនុស្សធម៌ មិនមើលនឹងភ្នែកមិនថាអ្នកមានឬក្រទេម្នាក់ៗជួយគ្នាណាស់។ នេះបង្ហាញថាខ្មែរយើងស្រឡាញ់គ្នានិងមានភាពសាមគ្គីចេះជួយគ្នាចំពេលវេលា នៅពេលដែលត្រូវការជំនួយទាន់សភាពការណ៍ពិតៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here