នៅក្នុងសំលៀកបំពាក់ច្នៃពីសំរាមថង់ផ្លាស្ទិក តារាសក់ធំ កញ្ញា ម៉ាដាម កល បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនាងបានថតនៅលើគំនរសំរាម ហើយបានបង្ហោះសារមួយឃ្លា ដើម្បីសង្គម និង បរិស្ថាន។

នាងបានសរសេរថា “😍❤️️សំរាមជាកត្តារំខានមួយនៃការស់នៅ ទោះជាមានការយកចិត្តទុកដាក់សម្អាត និងប្រមូលពីសំណាក់ប្រជាពលរដ្ធ ម្នាក់ៗ រួមទាំងរដ្ឋាភិបាលយ៉ាងណាក្ដី ក៏បញ្ហាសំរាម រួមជាមួយសារធាតុplastic នេះនៅតែជាបញ្ហាប្រឈមដដែល។
❤️️💜ដូចច្នេះហើយទើបថ្ងៃនេះផងដែរ នាងខ្ញុំ ម៉ាដាមកល បានប្រមូលយកនូវសារធាតុ plastic នេះយកមកច្នៃជាសម្រៀកបំពាក់មួយឈុតនេះឡើង ដែលមានការច្នៃពី ថង ។
«សម្រស់យើងម្នាក់ៗអាស្រ័យលើបរិស្ថាន សូមជួយថែរបរិស្ថានយើង និង កាត់បន្ថយសារធាតុplastic នេះ»
ព្រះរាជាណចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ CAMBODIA KINGDOM OF WONDER ❤️️❤️️❤️️❤️️❤️️”។ ជាមួយគ្នានោះ នាងក៏មើលទៅស្រស់ស្អាតមួយបែបផងដែរ ក្នុងឈុតច្នៃពីសំរាម។

LEAVE A REPLY

Please enter your comment!
Please enter your name here