តារាចម្រៀងសំឡេងស្រួយ មាស សុខសោភា ហាក់មើលឃើញថា អាជីពខាងជំនួញ កាន់តែសំខាន់ឡើងមួយរយៈចុងក្រោយនេះ។ នាងបានបន្សាត់ ចូលយ៉ាងពេញទំហឹង ជាមួយ តារាលក់ផលិតផល អន ឡាញដ៍ល្បីឈ្មោះ ហើយឃើញញឹកញាប់ សោភារៀនច្បិចយក យុទ្ឋសាស្ត្រទីផ្សារ ពីអ្នកឯកទេសជាខ្លាំង។

មាស សុខសោភា ប្ដូរយុទ្ធសាស្រ្ដថ្មីបែបនេះ មិនមែនទាក់ទងការផ្សព្វផ្សាយបទចម្រៀងថ្មីរបស់នាង ឲ្យទទួលបានការចាប់អារម្មណ៍ឡើយ ប៉ុន្ដែនោះជាការសម្របខ្លួនទៅតាមការរៀបគម្រោងធ្វើមុខជំនួញរបស់នាង ដែលចាប់ផ្ដើមវាយលុកទីផ្សារទាក់ទងសម្រស់ ហើយបើថៅកែស្រីមិនឲ្យគេឃើញស្បែកថា ស្អាត ឬអត់ផង អីចឹងគេម៉េចនិងជឿ ឬទិញទៅ? ហេតុនេះហើយ សោភា ត្រូវតែហ៊ានបញ្ចេញស្បែក ទើបអាចយកឈ្នះជាមួយអ្នកលក់តាម Online ផ្សេងៗទៀតបាន ។ សោភាធ្លាប់ទាំងចូលធ្វើជា វាគ្មិនកិត្តិយសលើការចែករំលែក ចំនេះលើអន ឡាញរបស់ក្រុមហ៊ុនមួយ ជាមួយតំណាងចែកចាយ ។ នាងថែមទាំងសរសើរថា ការចេះប្តូរជីវិត មករៀនរកសុីឃើញថា នឹងនាំអោយយើង មានបានឆាប់រហ័ស សំខាន់អោយចេះព្យាយាម និងខិតខំ។

ដោយឡែកមជ្ឈដ្ឋានមហាជនមួយចំនួន សង្កេតឃើញថា នៅឆ្នាំថ្មីនេះ មាស សុខសោភា អាចផ្ដោតទៅលើការរកស៊ីច្រើនជាងការប្រជែងបទចម្រៀងជាមួយតារាល្បីៗ ហាក់ឈានជើងចូលវិស័យ Online កាន់តែខ្លាំងដូចតារាចម្រៀងពេជ្រ សោភា ដែរជាមិនខាន។ទោះជាយ៉ាងណា ក្នុងជំនួបនាពេលកន្លងមក មាស សុខសោភា ប្រាប់ថា នាងទៅផលិតកម្មថ្មីនោះ គឺទៅច្រៀងផង រកស៊ីផង​បានន័យថា ចាប់យកទាំង២តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here