លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការឧបត្ថម្ភទឹកប្រាក់សុទ្ធ ២៥,០០០ដុល្លារ ដល់គ្រួសារសពលោក វរសេនីយ៍ត្រី លឹម សាយ និងគ្រួសាររងរបួស ដែលបានធ្វើខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។
នៅក្នុងទឹកប្រាក់ ២៥,០០០ដុល្លារខាងលើនេះ លោកឧកញ៉ានឹងផ្ដល់ជូនគ្រួសារសពចំនួន ១៥,០០០ដុល្លារ និងគ្រួសារអ្នករងរបួសចំនួន ១០,០០០ដុល្លារ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីម៉ឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។
លោកឧកញ៉ា សូមក្រុមគ្រួសារនៃសពទាក់ទងមក លោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕