យោងតាមការបង្ហោះជាផ្លួវការរបស់អ្នកនាង អមដោយវីដេអូ អំពាវនាវផង អ្នកនាងបានសរសេរថា”ពិតជាគួរអោយសង្វេគខ្លាំងមែនទែនប្អូនប្រុសម្នាក់មានកាយសម្បទាមិនគ្រប់គ្រាន់គមខ្នងនឹងស្វិតដៃជើង ថែមទាំងមកមានជំងឺយ៉ាងធ្ងន់ធ្ងរខូចប្រព័ន្ធគ្រឿងក្នុងទាំងអស់ហើយខ្វះខាតថវិកាយ៉ាងច្រើនថែមទៀតផង”។
ជាក់ស្ដែងក្នុងពេលអ្នកនាងចុះទៅខេត្តកំពតកាលពីពេលថ្មីៗ អ្នកនាងក៏បានប្រគល់ថវិកាមួយចំនួនជួយដល់កុមារមួយរូបរហូតដល់៥០ម៉ឺន បន្ទាប់ពីប្អូនប្រុសមានជម្ងឺម្យ៉ាងក្រោកមិនរួច ហើយខ្វះលទ្ធភាពសូម្បីតែទៅពិនិត្យសុខភាព។ អ្នកនាងក៏បានអំពាវនាវអោយមានការជួយដល់ប្អូនប្រុសផងដែរ ដែលនេះគឺជាកាយវិការមួយដ៏មានតម្លៃ ក្នុងពេលដែលអ្នកនាងកាន់តែខ្ពស់ កាន់តែរវល់ និង កាន់តែក្លាយជាបុគ្គលជោគជ័យនោះ។
ថ្វីត្បិតតែជំនួយរបស់អ្នកនាង គ្រាន់តែជាជំនួយមួយផ្នែកតូចសម្រាប់ជម្ងឺរបស់ប្អូនប្រុស តែក៏មានន័យថាអ្នកនាងបានចូលរួមបំផុស ដើម្បីអោយប្អូនប្រុសទទួលបាននូវការចាប់អារម្មណ៍ពីម្ចាស់ជំនួយផ្សេងទៀតផងដែរ ខណៈពេលដែលអ្នកនាងត្រូវគេដឹងថារវល់ដកឃ្លាមិនរួច ដែលមិនគួរមានពេលវេលាឈឺឆ្អាលក្នុងរឿងសង្គមនោះ។
ជារឿងគួរឱ្យសរសើរតាំងពីក្លាយជាម្ចាស់ប្រេន CTM Skin Care អ្នកនាង ណើ ចាន់ត្រា ត្រូវគេកត់សម្គាល់ថាទទួលបានជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានពង្រីកកូនក្រុមវាយលុកទីផ្សារ។ យ៉ាងណាមិញអ្នកនាង កាន់តែទទួលបានការនូវការចាប់អារម្មណ៍ បន្ទាប់ពីអ្នកនាងរមែងបង្ហាញមុខចែករំលែកក្ដីស្រលាញ់ជារឿយៗ គ្រប់ពេលអ្នកនាងចុះទៅពង្រឹងទីផ្សារម្ដងៗ។