មកទល់ពេលនេះពិធីកលោក មូល សារ៉ាវ៉ាន់ និងគូស្នេហ៍គឺកញ្ញា រ័ត្ន នៅមិនទាន់មានដំណឹងរៀបការចងភ្ជាប់គ្នានៅឡើយទេ តែអ្នកទាំងពីរកាន់តែស្អិតល្មួត កាន់តែដូចប្ដីប្រពន្ធស្របពេលដែលមុននេះបន្តិចអ្នកទាំងពីរក៏បានទិញខុនដូមួយរួមគ្នា ដែលធ្វើឱ្យគេមើលឃើញថាពិតជាចងភ្ជាប់គ្នាក្នុងជីវិតស្នេហាខ្លាំងជាងគូស្នេហ៍ដែលរៀបការមួយចំនួននោះផង។អ្នកគាំទ្រមិនតិចទេសរសើរពីភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះ ជាពិសេសបន្ទាប់ពីលោក មូល សារ៉ាវ៉ាន់ និង កញ្ញា រ័ត្ន បានប្រកាសឱ្យដឹងថាអ្នកទាំងពីរទិញខុនដូច្រើនម៉ឺនដុល្លារួមគ្នានៅចំកណ្ដាលភ្នំពេញនោះ។

នេះមិនមែនជាទ្រព្យលើកដំបូងរបស់អ្នកទាំងពីរនោះទេ ដោយពេលកន្លងមកលោក មូល សារ៉ាវ៉ាន់ និងគូស្នេហ៍ ក៏ធ្លាប់បានទិញកាដូធំៗឱ្យគ្នាទៅវិញទៅមកដូចជា គ្រឿងអលង្ការ និងទ្រព្យរបស់មួយចំនួនទៀតហើយចាត់ទុកជាសម្បត្តិរួមនោះ។ លោកក៏បើកចំហរពីទំនាក់ទំនងយ៉ាងផ្អែមល្ហែមដោយមិនខ្វល់ពីការបាត់បង់ប្រជាប្រិយភាព ដែលបង្ហាញពីការទទួលខុសត្រូវរបស់លោកចំពោះនារីដែលលោកស្រឡាញ់គួរឱ្យសរសើរ។ យ៉ាងណាក៏ដោយលោកនិងគូស្នេហ៍នៅមិនទាន់កំណត់ថ្ងៃមង្គលនៅឡើយទេ ដោយផ្ដោតលើការទិញទ្រព្យរបស់រួមគ្នា ដើម្បីចងចិត្តគ្នាទៅវិញទៅមកច្រើនជាង។

LEAVE A REPLY

Please enter your comment!
Please enter your name here