តារាប្រុស៣រូបជាតារាជើងចាស់ មានតួនាទីការងារផ្សេងគ្នាហើយត្រូវបានគេស្គាល់ខ្លាំងដែរ បានជម្រុញខ្លួនអោយលេចធ្លោជាមួយ មុខរបរអាជីពថ្មីជាខ្លាំងយ៉ាងគួរអោយកត់សម្គាល់។ អ្នកទាំង៣នោះ បានតស៊ូច្រើនលើភាពតស៊ូពុះពារ ដែលខ្លួនចង់ដើរដល់គោលដៅ។ អ្នកទាំងនោះមាន លោកឃុំ ប៉ុណ្ណាដែត លោករ៉ាសុី ពិធីករហង្សមាស និងលោកភុល សុវណ្ណដានីន និងលោកស្រេង ឈាងឡេង។
បើនិយាយពីលោក ឃុំ ប៉ុណ្ណាដែតវិញឃើញថាបោះបង់សិល្បៈ ច្រើនឆ្នាំទុកអោយតែភរិយា ជាអ្នកបន្តការងារ។ លោកទើបតែទទួលការបើកលក់ និងធ្វើពិធីសម្ពោធលក់ដីឡូតី៍នាផ្លូវ៥១ ។ នោះជាការដាក់ទុនធំហើយ កំពុងតែមានការចាប់អារម្មណ៍ពីមហាជន អតិថិជន។ គេក៏លើកឡើងថាស្ងាត់ៗប៉ុណ្ណាដែតហក់ជា អ្នកជំនួញដីយ៉ាងស្ទាត់ជំនាញ។
ពិធីករ សុខ រ៉ាសុី មិនមាត់មិនក៏នោះទេ តែក្លាយជាថៅកែ២ទៅ៣កន្លែងដែល ដឹងហើយពិតជាសភ្នែកព្រោះ មុខរបររបស់ ពិធីករហង្សមាសរូបនេះពិតជាចំណាយទុន ច្រើនណាស់។ លោកមានជួលឆាកតន្ត្រីសម័យ មានបើកកន្លែងលក់ខោអាវប្រេនៗ នៅផ្លូវកម្ពុជាក្រោម មានបើកភោជនីយដ្ឋាន។ ម្ល៉ោះហើយស្ទើរយប់ថ្ងៃរ៉ាសុីខំលះបង់ច្រើនដើម្បីការងារ សូម្បីពិធីករក៏មិនហ៊ានអាក់ខាន អោយតែមេដាក់ការងារបើខ្សោះខ្លួនអស់កម្លាំង។
តារាសម្តែង ភុល សុវណ្ណដានីន ជាប៉ូលីសផង បានក្លាយជាអ្នកជំនួញដែរ ដោយថ្មីៗនេះ បានសហការដៃគូធ្វើជា អ្នកផ្សព្វផ្សាយទីផ្សារក្រុមហ៊ុនលក់ធុងបាសប្រេនមួយ។ លោកស៊ូច្រើនឆ្នាំមកហើយទំរាំតែធ្វើបានដល់ចំនុចនេះ។ សិល្បៈក៏ហែលឆ្លងច្រើនដំណាក់ កាលហើយក៏មិននឹកស្មានថា អាចត្រចះត្រចង់ពេលនេះបានឡើយ។
តារាវ័យក្មេង ស្រេង ឈាងឡេង ដ្បិតលេចមុខចុងក្រោយគេ តែក៏ខ្លាំងខាងអាជីវកម្មមិនអន់ដែរ។លោកជាថៅកែដីផង និងជាពេទ្យ ហើយចុងក្រោយនេះបានបើកភោជនីយដ្ឋានមួយឈ្មោះ «ហ្សឹម» ជិតបុរីពិភពថ្មីឈូកវ៉ា១។ បែបនេះហើយទើបធ្វើអោយគេលើកសរសើរមិនដាច់ពីមាត់។